ព័ត៌មានជាតិ
លោក កែវ រ៉េមី សហព័ន្ធតេក្វាន់ដូ ITF ជំរុញអាជ្ញាកណ្ដាល-ចៅក្រមកម្ពុជាឲ្យឈានដល់កម្រិតអន្តរជាតិ
ប្រធានសហព័ន្ធតេក្វាន់ដូ ITF ថាសហព័ន្ធនឹងបន្តជំរុញអភិវឌ្ឍន៍សមត្ថភាពអាជ្ញាកណ្ដាល-ចៅក្រម របស់ខ្លួនឲ្យមានសមត្ថភាពពេញលេញឈានដល់អាចចេញបំពេញការងារនៅអន្តរជាតិស្មើមុខស្មើមាត់ជាមួយបណ្ដាប្រទេសដទៃនៅថ្ងៃអនាគត។

លោក កែវ រ៉េមី ប្រធានសហព័ន្ធ
លើកឡើងក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រម កម្រិតអន្តរជាតិ លោក កែវ រ៉េមី ថាសហព័ន្ធនៅតែបន្តជំរុញ និងអភិវឌ្ឍន៍សមត្ថភាពអាជ្ញាកណ្ដាល ចៅក្រម តាមរយៈវគ្គបណ្ដុះបណ្ដាលពីមួយកម្រិតទៅមួយកម្រិតបន្តទៀតដើម្បីកាន់តែច្បាស់លើការកាត់សេចក្ដី និងគ្រប់គ្រងការប្រកួតផ្សេងៗ។

លោក ប៊ួនហ៊ីង សុធីយ៉ា
ប្រធានសហព័ន្ធខាងលើនេះបន្ថែមទៀតថា បន្ទាប់ពីបញ្ចប់វគ្គបណ្ដុះបណ្ដាលកម្រិតជាតិរួចមក ឥលូវនេះឈានដល់កម្រិតអន្តរជាតិបន្តទៀតហើយ ដែលទើបនិងបញ្ចប់កាលពីព្រឹកមិញនេះ។ ដូច្នេះហើយសហព័ន្ធតែងតែគិតគូរមិនត្រឹមតែសមត្ថភាពកីឡាករ កីឡាការិនីនោះទេ ពោលអាជ្ញាកណ្ដាល ចៅក្រម ក៏យកចិត្តទុកដាក់ដូចគ្នា។ សហព័ន្ធនឹងបន្តជំរុញអាជ្ញាកណ្ដាល ចៅក្រមកម្ពុជា មានសមត្ថភាពពេញលេញ និងអាចចេញទៅកាត់សេចក្ដី ឬបំពេញការងារក្នុងព្រឹត្តិការណ៍អាស៊ីអាគ្នេយ៍ អាស៊ី និងពិភពលោក នៅថ្ងៃខាងមុខដើម្បីឲ្យស្មើមុខស្មើមាត់ជាមួយបណ្ដាប្រទេសផ្សេងៗផងដែរ។

ទិដ្ឋភាពវគ្គបណ្ដុះបណ្ដាល
បញ្ជាក់ដែរថា សហព័ន្ធតេក្វាន់ដូ ITF កម្ពុជា បានបើកវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល ចៅក្រម កម្រិតអន្តរជាតិរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ ២០ ខែមីនា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិ។ សិក្ខាកាមចូលរួមសរុប ៣០នាក់មកពី ១១ រាជធានី-ខេត្ត។ គ្រូឧទ្ទេស លោក ប៊ួនហ៊ីង សុធីយ៉ា ខ្សែក្រវាត់ខ្មៅ ៧ដាន់ និងលោក ហ៊ឹម រីដា ខ្សែក្រវាត់ខ្មៅ ៨ដាន់៕







អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


