កីឡា
ជើងឯកអាស៊ីអាគ្នេយ៍លើកទី២ សហព័ន្ធតេក្វាន់ដូ ITF កម្ពុជា នឹងប្រើបច្ចេកវិទ្យា I SCORES SYSTEM
សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា សម្រាប់ការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ នេះសហព័ន្ធនឹងប្រើប្រព័ន្ធបច្ចេកវិទ្យា I SCORES SYSTEM កាត់សេចក្ដីក្នុងការប្រកួត ខណៈវគ្គបំប៉នអាជ្ញាកណ្ដាលរៀនប្រើប្រាស់បានបញ្ចប់រួចរាល់។

លោក ប៊ួន ហ៊ីងសុធីយ៉ា (ឆ្វេង)
លោក ប៊ួន ហ៊ីងសុធីយ៉ា អគ្គលេខាធិការសហព័ន្ធតេក្វាន់ដូ ITF កម្ពុជា បានឲ្យដឹងថា សហព័ន្ធបានរៀបចំវគ្គបំប៉នដល់ចៅក្រុម អាជ្ញាកណ្ដាល រយៈពេល ២ថ្ងៃឲ្យរៀនប្រើប្រាស់ប្រព័ន្ធដាក់ពិន្ទុដោយស្វ័យប្រវត្តិតាមបច្ចេកវិទ្យាទំនើប ឬហៅថាប្រព័ន្ធ I SCORES SYSTEM ដើម្បីឲ្យកាន់តែងាយស្រួលដល់ការដាក់ពិន្ទុកាត់សេចក្ដីក្នុងការប្រកួត។

រូបភាពផេកសហព័ន្ធ
លើសពីនេះទៅទៀតគ្រូឧទ្ទេសមកពីម៉ាឡេស៊ីបានបង្រៀនបន្ថែមលើការរៀបចំការប្រកួត និងបច្ចេកទេសបែងចែកមែកធាងនៃការប្រកួតជាដើម។ ចំណុចដែលផ្ដោតខ្លាំងគឺការឲ្យយល់ច្បាស់ពីរបៀបប្រើប្រាស់ប្រព័ន្ធខាងលើនេះ។
អគ្គលេខាធិការសហព័ន្ធតេក្វាន់ដូរូបនេះបន្ថែមទៀតថា ការប្រើប្រាស់ប្រព័ន្ធទំនើបនេះគឺល្អ និងមានប្រយោជន៍ច្រើនដល់ការកាត់សេចក្ដីក្នុងការប្រកួត និងផ្តល់ភាពកាត់តែសុក្រឹតដល់បណ្ដាប្រទេសចូលរួមផង។ បន្ថែមពីនេះប្រសិនបើមិនប្រក្រតីលើការផ្ដល់ពិន្ទុណាមួយពីចៅក្រមរូបណានោះបណ្ដាប្រទេសចូលរួមអាចតវ៉ាបានភ្លាមៗតែម្ដង។

រូបភាពផេកសហព័ន្ធ
បញ្ជាក់ដែរថា សហព័ន្ធតេក្វាន់ដូ ITF កម្ពុជា បានបើកវគ្គបំប៉នចៅក្រម-អាជ្ញាកណ្ដាល រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ទី១ ខែមិថុនា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិ។ គ្រូឧទ្ទេសលោកស្រី Master Lee Sock Cheng អនុប្រធានគណៈកម្មការអាជ្ញាកណ្តាលទ្វីបអាស៊ី មកពីប្រទេសម៉ាឡេស៊ី។ សិក្ខាកាមចូលរួមវគ្គបំប៉ននេះមានសរុប ៣០នាក់។ សហព័ន្ធតេក្វាន់ដូ ITF កម្ពុជាគ្រោងនឹងរៀបចំការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ចាប់ពីថ្ងៃទី២៧ ដល់ ៣០ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខ៕

អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


