កីឡា
រាជរដ្ឋាភិបាល ប្រគល់ថវិកាលើកទឹកចិត្តដល់ម្ចាស់មេដាយ ១១ប្រភេទកីឡាសរុបជាង ១លាន ២សែនដុល្លារ
រសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងរាជរដ្ឋាភិបាល បានប្រគល់ថវិកាលើកទឹកចិត្តដល់ ១១ប្រភេទកីឡាដែលឈ្នះមេដាយ មាស ប្រាក់ សំរឹទ្ធ សរុបថវិកា ១,២៤៦,២២៥លានដុល្លារ។

រូបភាពផេកអគ្គនាយកដ្ឋានកីឡា
នេះបើតាមរបាយការណ៍របស់លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានបញ្ជាក់ថា ពិធីប្រគល់ថវិកាលើកទឹកចិត្តដល់ម្ចាស់ជយលាភីក្នុងការប្រកួតអន្តរជាតិនានានោះរួមមាន កីឡាប៊ូល និងប៉េតង់ ចំបាប់ ការ៉ាតេ កាយសម្ព័ន្ធ ហែលទឹកពាក់ជើងទា កាយវប្បកម្ម គុនចម្រុះ វ៉ូវីណាម ជឺជីតស៊ូ តេក្វាន់ដូ ITF និងយូដូ។

រូបភាពផេកអគ្គនាយកដ្ឋានកីឡា
មេដាយទាំងនោះគឺឈ្នះពីព្រឹត្តិការណ៍ នៃការប្រកួតកីឡាសកលវិទ្យាល័យអាស៊ីអាគ្នេយ៍ លើកទី២១ កីឡាមធ្យមសិក្សាអាស៊ីអាគ្នេយ៍ លើកទី១៣ ជើងឯកកម្រិតពិភពលោក អាស៊ី និងកម្រិតអាស៊ីអាគ្នេយ៍ សរុបទាំងអស់មាន ១៦០គ្រឿង (មាស៣១ ប្រាក់៤៩ សំរឹទ្ធ៨០គ្រឿង) ។

រូបភាពផេកអគ្គនាយកដ្ឋានកីឡា
ថវិកាលើកទឹកចិត្តនេះប្រគល់ដល់ កីឡាករ កីឡាការិនី គ្រូបង្វឹក គ្រូជំនួយ សរុបទាំងអស់មាន ២១៦នាក់ និងគិតជាថវិកាមាន ៤,៩៨៤,៩០០,០០០រៀល និងត្រូវជា ១,២៤៦,២២៥ដុល្លារអាមេរិក។ ពិធីប្រគល់ថវិកាលើកទឹកចិត្តនេះដែរធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាជាប់ពហុកីឡដ្ឋានជាតិក្រោមអធិបតីភាពលោក ហង់ ជួនណារ៉ុន ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា៕

រូបភាពផេកអគ្គនាយកដ្ឋានកីឡា
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


