ព័ត៌មានជាតិ
សម្ដេចធិបតី៖ ប៉ុន្មានឆ្មាំមុនគ្រាន់តែរ៉ាដាចាប់ការហោះចូលស៊ើបការណ៍៍ក៏យើងមិនដឹងផង
នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញនូវមោទនភាពនៃការអភិវឌ្ឍន៍មូលដ្ឋានសមុទ្ររាម ដែលថាជាការអភិវឌ្ឍន៍សមត្ថភាពទ័ពជើងទឹករបស់កម្ពុជា ក្នុងការការពារសន្ដិសុខជាតិ មាតុភូមិ នឹងថានេះជាអ្វីដែលពលរដ្ឋគ្រប់រូបត្រូវតែអបអរសាទរ។ សម្ដេចក៏បានប្រៀបធៀបទៅប៉ុន្មានឆ្មាំមុនពេលធ្វើទំនើបកម្ម ដែលពេលនោះមានការហោះចូលស៊ើបការណ៍លើដែនអាកាសខ្មែរតែរ៉ាដាកម្ពុជាចាប់ពុំបានផងដែលជារឿងព្រួយបារម្ភមួយ។

ថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលទំនើបកម្មមូលដ្ឋានសមុទ្ររាមនៅខេត្តព្រះសីហនុ ព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថាគ្មានអ្នកណាការពារអធិបតេយ្យកម្ពុជាជាងកម្ពុជាខ្លួនឯងនោះទេ ហើយសមិទ្ធផលថ្ងៃនេះគឺជាជោគជ័យមួយនៃទំនើបកម្មយោធាដែនសមុទ្ររបស់កម្ពុជា ដោយសម្ដេចថានឹងធ្វើឱ្យកាន់តែទំនើបថែមទៀត។
ក្នុងពេលជាមួយគ្នានោះសម្ដេចក៏បានរម្លឹកទៅកាន់ពេលដែលកម្ពុជានៅមិនទាន់ធ្វើទំនើបកម្មមូលដ្ឋានសមុទ្រថាពេលនោះប្រទេសជិតខាងគេមានបច្ចេកទេសខ្ពស់បាត់ទៅហើយ។
សម្ដេចធិបតី៖ «ស្ថានភាពនៃការប៉ះទង្គិចប៉ុន្មានឆ្នាំមុននោះគ្រាន់តែរ៉ាដានៃការហោះចូលស៊ើបការណ៍ក៏យើងមិនដឹងផង តើយើងធ្វើផែនការការពារយ៉ាងមិច? ការបង្កើននូវសមត្ថភាពទប់ស្កាត់នូវការជៀតចូលនៃឧក្រិដ្ឋកម្មឆ្លងដែនរបស់ពួកឧក្រិដ្ឋករឆ្លងដែន គ្រឿងញៀន ការជួញដូរអាវុធ ប្រើប្រាស់ឧបករណ៍ទំនើបពីដែនសមុទ្រអន្តរជាតិទាមទារឱ្យយើងចេញល្បាតរយៈចំងាយឆ្ងាយដើម្បីការពារដែនសមុទ្ររបស់យើងនេះគឺជាការពិត»។

សម្ដេចធិបតីបញ្ជាក់ថាបន្ដិចទៀតកម្ពុជានឹងទទួលបាននាវាល្បាតពីរគ្រឿងពីកងទ័ពចិនដែលធ្វើឱ្យសមត្ថភាពការពារដែនសមុទ្រកម្ពុជាកាន់តែរឹងមាំ។
អ្នកជំនាញវិទ្យាសាស្ត្រនយោបាយលោកបណ្ឌិត យង់ ពៅ គាំទ្រចំពោះសមិទ្ធផលថ្មីលើវិស័យយោធាកម្ពុជា។ លោកបន្ថែមថាការពង្រឹងយោធារបស់កម្ពុជាត្រូវបានអនុញ្ញាតដោយរដ្ឋធម្មនុញ្ញ និងជាប្រយោជន៍សម្រាប់ប្រទេស។
លោកថា៖ «យើងមានសមុទ្រពិតប្រាកដយើងត្រូវតែមានកងទ័ពជើងទឹកយើង ត្រូវមានយុទ្ធករណ៍ មានផែដើម្បីបម្រើឱ្យវិស័យហ្នឹង ហើយបើយើងអត់មានអីទៅបម្រើ។ យើងមិនគួរខ្លាចនឹងអភិវឌ្ឍន៍(យោធា)ដោយសារខ្លាចគេរិះគន់ទេ»។
មូលដ្ឋានសមុទ្ររាម ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥៤ បន្ទាប់ពីកម្ពុជា ទទួលបានឯករាជ្យពីអាណានិគមនិយមបារាំង ដោយមានឈ្មោះដើមថា «មូលដ្ឋានសមុទ្រកងទ័ពជើងទឹក»។ លុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចប្តូរឈ្មោះទៅជា «មូលដ្ឋានសមុទ្ររាមកងជើងទឹក»។ មូលដ្ឋាននេះតាមរយៈជំនួយពីសាធារណរដ្ឋប្រជាមានិតចិនបានបើកការដ្ឋានធ្វើទំនើបកម្មនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២កន្លងទៅ។


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


