ព័ត៌មានជាតិ
អ្នកស្លាប់ ដោយកូវីដ១៩ គឺ ឌីជេរ Boom
បុរសវ័យ ៣៨ ឆ្នាំ ដែលបានស្លាប់ ដោយសារជំងឹកូវីដ១៩ កាលពីព្រឹកមិញគឺជា JD Boom ។ នេះបើតាមទំព័រហ្វេសបុកលោក ពេជ្រ ស្រស់ បានបង្ហោះមុននេះ។
ក្រៅពីការងារសិល្បៈលោកក៏ជាជំនួយការអគ្គនាយកផ្សារ នៅអង្គភាពសរសេរព័ត៌មានអភិវឌ្ឈន៍សង្គមខ្មែរ ស្នាក់នៅភូមិកណ្ដាល ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានស្លាប់ដោយសារជំងឺកូវីដ-១៩។ លោកត្រូវបានរកឃើញ វិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ដោយបានបញ្ជូនមកពីសណ្ឋាគារហ្គ្រេនឌុកកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១។

លោកពេជ្រ ស្រស់ តាមរយៈបណ្តាញសង្គមហ្វេសបុកបានបង្ហាញអត្តសញ្ញាណគឺជាឌីជេរបូម និងបានចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារឌីជេបូម។
“ខ្ញុំសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារឌីជេ BOOM ដែលឌីជេ BOOM បានស្លាប់ដោយសារ COVID-19 សូមបងប្អូនជនរួមជាតិ មេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះមេរោគ COVID-19 ពីព្រោះមេរោគនេះគឺវាវាយប្រហារមិនស្គាល់ចាស់ឬក្មេងនោះទេ។សូមវិញ្ញាណក្ខន្ធឌីជេ BOOM ចូលទៅកាន់សុគតិភពផងចុះ”។


បើតាមលោកស្រី យក់ សម្បត្តិ កាលពីព្រឹកមិញនេះបានប្រកាសករណីអ្នកស្លាប់ដោយជំងឺកូវីដ១៩ ចំនួនពីរនាក់ ម្នាក់ជាជនជាតិខ្មែរ និងម្នាក់ទៀតជាជនជាតិចិន។ជនជាតិចិនមានឈ្មោះ Wu Jiannan ភេទប្រុស ជនជាតិចិន អាយុ៤៣ឆ្នាំ ជក់បារី ជា បុគ្គលិក casino ស្រុកកោះធំ ខេត្តកណ្ដាល បានរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ដែលបានបញ្ជូនពីមណ្ឌលសុខភាពចាក់អង្រែកាលពីថ្ងៃទិ១៨ ខែមីនា ឆ្នា២០២១៕



-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


