Connect with us

ព័ត៌មានជាតិ

​ស្តារប្រឡាយមេ ១ ខ្សែប្រវែង ១ ៧០០ ម៉ែត្រ ​ជួយដល់កសិករឃុំដារ​ ធ្វើ​ស្រែ​ប្រាំង​មួយ​ឆ្នាំ​បាន​ពីរ​ដង

បានផុស

នៅ

ប្រឡាយច្រកព្រីង គឺជាប្រឡាយមេដ៏សំខាន់មួយ ក្នុងការនាំយកប្រភពទឹកចេញពីបឹងកោះសុក្រម ដើម្បីផ្គត់ផ្គង់ស្រោចស្រព​ដល់ការធ្វើកសិកម្មរបស់បងប្អូនប្រជាពលរដ្ឋ ចំនួន ៣ ភូមិ ឋិតក្នុងឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។ នេះបើ​តាមការឲ្យដឹងពីលោក ឈាង វត មេឃុំដារ។

ប្រឡាយមេ ១ខ្សែនេះ មានប្រវែង ១៧០០ ម៉ែត្រ ត្រូវបានស្ដារឡើងវិញ ដោយបើកមាត់ទឹកផ្នែកខាងលើ ទំហំ ១០ ម៉ែត្រ និងបើកផ្ទៃបាតក្រោម ទំហំ ៣ ម៉ែត្រ ដែលមានលទ្ធភាពគ្រប់ដណ្ដប់លើផ្ទៃដីកសិកម្ម ប្រមាណជាង ៥០០ ហិកតា ស្ថិត​ក្នុងភូមិ ចំនួន ៣ គឺ ភូមិជួរជ្រៃ តាងួន និងភូមិម្រ៉ើម ដែលអាចបង្កបង្កើនផលដំណាំស្រូវប្រដេញទឹក ឬស្រូវរដូវប្រាំង បាន ២ដង។

លោកមេឃុំដាររូបនោះ បានបញ្ជាក់ថា គម្រោងអភិវឌ្ឍន៏ ស្ដារប្រឡាយមេក្នុងឃុំដារនេះ គឺជាគម្រោងមូលនិធិថវិកាឃុំឆ្នាំ​២០២៤ ដោយចំណាយថវិកាសរុប ៩០ លានរៀល៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម