Connect with us

ព័ត៌មានជាតិ

៥ ខែ ឆ្នាំ ២០២៥ រោងចក្រ​ ៣១ ទីតាំង រកឃើញបញ្ចេញ​សំណល់រាវប៉ះពាល់​ ដល់ប្រភពទឹក​សាធារណៈ

បានផុស

នៅ

ក្រុមការងារសុក្រឹត្យកម្មបរិស្ថានកិច្ច នៃអគ្គនាយដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នេះ បានបន្តរកឃើញបញ្ហាបំពុលបរិស្ថាន របស់ក្រុមហ៊ុនចំនួនពីរ គឺក្រុមហ៊ុន Boeung Ket Planting & Industrial Co., Ltd. និងក្រុមហ៊ុន FOUR SEASONS FOOD TASTE Co., Ltd។ ក្រុមហ៊ុនទាំង២ ផលិតដំណាប់ស្វាយ និងមានទីតាំង នៅភូមិសាស្រ្ត ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ក្រុមការងារក្រសួងបរិស្ថានបានរកឃើញថា ក្រុមហ៊ុន Boeung Ket Planting & Industrial Co., Ltd.បានធ្វើការបង្ហូរសំណល់រាវ មិនបានសម្អាតត្រឹមត្រូវ ចូលអូរពាមទុងដោយផ្ទាល់ ដែលបានបង្កឱ្យមានបញ្ហាក្លិនស្អុយ ធ្វើឲ្យខូចប្រភពទឹក ប៉ះពាល់ដល់ការប្រើប្រាស់ របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជាង ១០០ គ្រួសារ។ ដោយឡែកក្រុមហ៊ុន FOUR SEASONS FOOD TASTE Co., Ltd ត្រូវបានក្រុមការងាររកឃើញថា បានបង្ហៀរសំណល់រាវ មិនបានសម្អាតចេញពីស្រះស្តុកចូលទៅតាមទីវាលទំនាប ស្ថិតនៅចំហៀងផ្នែកខាងកើត ទីតាំងក្រុមហ៊ុន បន្ទាប់មកបានហូរបន្តចូលប្រឡាយសាធារណៈ រួចហូរធ្លាក់ចូលក្នុងអូរធម្មជាតិឆ្ពោះទៅទំនប់ទឹកពាមទុងផងដែរ។ បញ្ហានេះ បានបង្កឲ្យមានបញ្ហាក្លិនស្អុយ ប៉ះពាល់ដល់ប្រភពទឹកប្រើប្រាស់ របស់ប្រជាពលរដ្ឋក្នុងតំបន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុនទាំង២នេះ បានប្រព្រឹត្តល្មើសនឹងមាត្រា ១៥៦ មាត្រា ១៧៣ មាត្រា ១៧៦ មាត្រា ២៨៦ មាត្រា ២៨៧ មាត្រា ៦៤៤ និងមាត្រា ៨២៦ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។ នៅក្នុងពេលនេះ ក្រសួងបរិស្ថាន បានចាត់វិធានការច្បាប់ដូចតទៅ៖
១-តម្រូវឲ្យផ្អាកបញ្ខេញសំណល់រាវ ពីទីតាំងក្រុមហ៊ុន ជាបណ្តោះអាសន្ន រហូតដល់មានការសម្រេចជាថ្មី ពីក្រសួងបរិស្ថាន និងត្រូវធ្វើការបិទភ្ជិតប្រឡាយ បង្ហូរសំណល់រាវ ចេញពីទីតាំងក្រុមហ៊ុន
២-ត្រូវរងពិន័យអន្តរការណ៍តាមច្បាប់កំណត់ជាធរមាន
៣-ត្រូវផ្តល់សំណងផលប៉ះពាល់បរិស្ថាន និងការខូចខាតបរិស្ថាន
៤-ត្រូវធ្វើការស្តារសំណល់រាវ និងសំអាតបរិស្ថាន តាមដងអូរពាមទុងឲ្យមានភាពល្អប្រសើឡើងវិញ។
៥-ត្រូវរៀបចំអាងប្រព្រឹត្រិកម្មឱ្យ បានត្រឹមត្រូវតាមបច្ចេកទេស។ ក្រោយការសាងសង់អាងរួច ត្រូវធ្វើការបំពាក់ឧបកណ៍ស្វ័យត្រួតពិនិត្យ និងស្នើសុំលិខិតអនុញ្ញាត បញ្ចេញសំណល់ពីក្រសួងបរិស្ថាន។
៦-ត្រូវគ្រប់គ្រងសំណល់រឹង សំបក និងគ្រប់ស្វាយឲ្យបានត្រឹមត្រូវ មានទីតាំងទុកដាក់ ដឹកជញ្ជូនប្រកបដោយសុវត្ថិភាពបរិស្ថាន និងស្របតាមច្បាប់
៧-ត្រូវរៀបចំរបាយការណ៍ វាយតម្លៃហេតុប៉ះពាល់បរិស្ថាន EIA តាមការកំណត់ ឱ្យហើយក្នុងរយៈពេល២ខែ ចាប់ពីពេលរកឃើញការប្រព្រឹត្តខុសច្បាប់នេះ។
៨-ក្នុងករណី មិនអនុវត្តតាមចំណុចខាងលើ ក្រសួងបរិស្ថាន និងចាត់វិធានការច្បាប់បន្ត នោះគឺដកហូតលិខិតអនុញ្ញាតចេញដោយក្រសួង រួមទាំងការបិទសកម្មភាពទាំងស្រុងរបស់រោងចក្របន្ថែមទៀត។

ក្នុងរយៈពេល ៥ ខែ ដើមឆ្នាំ ២០២៥ នេះ ក្រុមហ៊ុននិងរោងចក្រចំនួន ៣១ ត្រូវបានរកឃើញ មានការបញ្ចេញសំណល់​រាវ មិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសបរិស្ថាន ល្មើសនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ មិនបានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងមិនទាន់មានប្រព័ន្ធអាងប្រព្រឹត្តកម្ម សំណល់រាវស្របតាមស្តង់ដារ ដែលធានាលើការបញ្ចេញ សំណល់​រាវ ឱ្យស្អាតមុនពេល បញ្ចេញទៅក្រៅ រោងចក្រនិងក្រុមហ៊ុនក្នុងនោះមាន៖

– ក្រុមហ៊ុនចំនួន ១ បានអនុវត្តច្បាប់តាមលិខិតបញ្ជាកែប្រែរបស់ក្រសួងបរិស្ថានបានរួចរាល់
– រោងចក្រនិងក្រុមហ៊ុនចំនួន ១៧ អនុវត្តបានចំនុចមួយចំនួន និងកំពុងស្ថិតក្នុងនីតិវិធីតាមដាន នៃត្រួតពិនិត្យការអនុវត្តច្បាប់ និងបញ្ជាកែប្រែពីក្រសួងបរិស្ថាន ស្របតាមនីតិវិធីច្បាប់ និងកាលបរិច្ឆេទកំណត់
– រោងចក្រនិងក្រុមហ៊ុនចំនួន ១៣ បានកំពុងរៀបចំឯកសារបញ្ជាកែប្រែដាក់ឱ្យអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ និងបញ្ឈប់ការបញ្ចេញសំណល់រាវ បំពុលដល់ប្រភពទឹកសាធារណៈ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៨ នាទីutes មុន

ស្តូបអនុស្សាវរីយ៍ នយោបាយ ឈ្នះ-ឈ្នះ នៅ​ខេត្ត​ប៉ៃលិន គឺយកគំរូប្លង់​ស្ថាបត្យកម្ម និង​រចនាបថ​តាម​វិមានឈ្នះឈ្នះ

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

ទឹក​ជំនន់​នៅ​នីហ្សេរីយ៉ា​សម្លាប់​មនុស្ស​ជាង ២០០​នាក់​និង​រាប់​រយ​នាក់​នៅ​តែ​បាត់​ខ្លួន

ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

ភ្លើងឆេះមន្ទីរពេទ្យនៅទីក្រុង Hamburg អាល្លឺម៉ង់សម្លាប់អ្នកជំងឺ ៣នាក់ និងបង្ករបួស ៣៤នាក់

ជីវិតកម្សាន្ដ៤៥ នាទីutes មុន

តារាចម្រៀង Dong-wook ចេញមុខការពារ Karina ​ក្នុង​ទស្សនៈ​នយោបាយ​កូរ៉េ​

ជីវិតកម្សាន្ដ៤៧ នាទីutes មុន

ដឹងអត់? បទល្បីចាក់ដោតអារម្មណ៍ប៉ុន្មានបទរបស់ ពេជ្រ សោភា ជាស្នាដៃនិពន្ធទំនុកច្រៀងដោយខ្លួនឯង

Sokha Hotels

ព័ត៌មានពេញនិយម