ព័ត៌មានជាតិ
ពលរដ្ឋអបអរសាទរចំពោះសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រ ដែលខេត្តក្រចេះទទួលបាន
សមិទ្ធផលធំៗ និងជាប្រវត្តិសាស្ត្រ រួមមាន៖ ស្ពានឆ្លងកាត់ទន្លេមេគង្គ ផ្លូវក្រាលកៅស៊ូ និងស្ពានបេតុងភ្លោះ ដែលខេត្តក្រចេះទទួលបាននាពេលនេះ បានបង្កភាពងាយស្រួល ដល់ពលរដ្ឋក្នុងការធ្វើដំណើរទៅប្រកបការងារ បានទាន់ពេលវេលា ដែលជាអំណោយដ៏ថ្លៃថ្លាបំផុតពីសម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំដោយសម្តេចបរវធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

ប្រជាពលរដ្ឋរស់នៅភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី ក៏ដូចជាពលរដ្ឋនៅទូទាំង ខេត្តក្រចេះ បានសម្ដែងទឹកចិត្តអបអរសាទរសប្បាយរីករាយយ៉ាងខ្លាំង នៅពេលបានឃើញ ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវក្រាលកៅស៊ូជាច្រើនខ្សែ បាននឹងកំពុងស្ថាបនាជិតរួចរាល់ជាស្ថាពរហើយនោះ។

លោក ងុល សាវេត បានរៀបរាប់ថា រូបលោកពិតជាអបអរសាទរដែលសម្ដេចតេជោ បានផ្ដល់អំណោយដ៏មហាសាលនិងជាប្រវត្តិសាស្ត្រនូវស្ពានឆ្លងកាត់ទន្លេមេគង្គ នៅចំណុច ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ បានតភ្ជាប់រវាងស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ ឆ្ពោះទៅខេត្តកំពង់ធំ និងបណ្ដាខេត្តនានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
កន្លងមក ពេលពលរដ្ឋត្រូវការធ្វើដំណើរទៅស្រុកព្រែកប្រសព្វ ឬមកទីរួម ខេត្តក្រចេះវិញ គឺត្រូវជិះដចម្លង ប៉ុន្តែឥឡូវនេះ មានស្ពានឆ្លងទន្លេហើយ ពលរដ្ឋទៅមក គឺងាយស្រួល ចង់ទៅម៉ោងប៉ុន្មានក៏បានលែងព្រួយបារម្ភដូចពីមុនទៀតហើយ។

លោកបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំបានល្អដោយរិះរក ក៏ដូចជាស្វែងរកអ្នកវិនិយោគិន ពីក្រៅប្រទេស មកវិនិយោគទុននៅកម្ពុជា បង្កើតឪកាសការងារដល់ពលរដ្ឋ កាត់បន្ថយការ ចំណាក់ស្រុក បង្កើនប្រាក់ចំនូល និងកាត់បន្ថយភាពក្រីកក្រ។

ជាមួយគ្នានោះ អ្នកស្រី ពាន រៀប ប្រជាពលរដ្ឋរស់នៅស្រុកចិត្របុរី ក៏បានបានរៀបរាប់ដែរថា អ្នកស្រី គឺពិតជាមានការត្រេកអរនឹងថ្លែងអំណអរគុណយ៉ាងជ្រាវជ្រៅចំពោះសម្ដេចតេជោ សម្ដេចបវរធិបតី ដែលបានដឹកនាំប្រទេសជាតិឱ្យមានការអភិវឌ្ឍរីកចម្រើន មានផ្លូវកៅស៊ូ មានស្ពានឆ្លងទន្លេ ដូចសព្វថ្ងៃនេះ ហើយការលក់ដូរក៏មានភាពងាយស្រួល រស់នៅសុខសប្បាយ។


អ្នកស្រីបន្តថា «ការធ្វើដំណើរឆ្លងតាមទូកដ មានការលំបាក ចាំយូរបានស្ពាន ចង់ធ្វើដំណើរទៅណាមកណាអីស្រួល លឿន និងសុវត្ថិភាពខ្ពស់ ផងដែរ៕
អត្ថបទ ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


