ព័ត៌មានជាតិ
ក្រុមប្រឹក្សារាជធានីស្នើរដ្ឋបាលរាជធានីបន្តចាត់វិធានការចំពោះម៉ូតូ ឡានបំពាក់ស៊ីម៉ាំងធំៗបង្កសំឡេងរំខាន
ក្រុមប្រឹក្សារាជធានីភ្នំពេញបានស្នើឱ្យរដ្ឋបាល រាជធានីភ្នំពេញបន្តចាត់វិធានការចំពោះក្មេងទំនើងដែលបំពាក់ស៊ីម៉ាំងធំៗបង្កសំឡេងរំខាន ដល់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ។

ការស្នើសុំបែបនេះរបស់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ ក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងលោកឃួង ស្រេង អភិបាលនៃគណះអភិបាលរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។

ក្រៅពីការស្នើសុំខាងលើ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ក៏បានថ្លែងនូវការកោតសរសើរផងដែរ ចំពោះអាជ្ញាធររាជធានីភ្នំពេញដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការកសាងអភិវឌ្ឍន៍រាជធានីភ្នំពេញ ឱ្យមានការអភិវឌ្ឍរីកចម្រើនជាមួយនឹងការពារសន្តិសុខ សុវត្ថិភាពបានយ៉ាងល្អប្រសើរដែលធ្វើឱ្យបទល្មើសក្នុងខែឧសភាកន្លងមកនេះ មានការថយចុះ ពោលគឺបទល្មើសព្រហ្មទណ្ឌកើតមាន ៣៧លើក/ ៤៩លើក ថយចុះ ១២លើក។
ក្រុមប្រឹក្សារាជធានីភ្នំពេញក្នុងកិច្ចប្រជុំនោះ ក៏បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី ទាក់ទងនឹងដំណោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងថៃ ដោយប្រើប្រាស់យន្តការទ្វេភាគី ការប្ដឹងទៅកាន់តុលាការយុត្តិធម៌អន្ដរជាតិ ICJ។

ជាការឆ្លើយតបក្នុងកិច្ចប្រជុំនោះ លោកឃួងស្រេង បានមានប្រសាសន៍លើកឡើងថា ពាក់ព័ន្ធនឹងការបំពងសំឡេងស៊ីម៉ាំងម៉ូតូឡាន រដ្ឋបាលរាជធានីភ្នំពេញបានអនុវត្តការងារនេះ ច្រើនហើយ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីក្នុងនាមអាជ្ញាធររាជធានីភ្នំពេញ យើងនឹងមានវិធានការ ចំពោះការបំពងសំឡេងរំខានដោយស៊ីម៉ាំងម៉ូតូនិងរថយន្តទាំងនេះ។ ការងារចំពោះមុខ យើងត្រូវបង្កើននូវការផ្សព្វផ្សាយ ដើម្បីឱ្យពួកគាត់យល់ដឹងពីការរំខានដោយសំឡេងស៊ីម៉ាំងម៉ូតូ ឡានទាំងនេះ។

ជាមួយគ្នានោះលោកឃួង ស្រេងក៏បានជំរុញឱ្យអាជ្ញាធរកងកម្លាំងមានសមត្ថកិច្ចបន្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសរថយន្តដឹកធ្ងន់ដែលដាក់វាំងននបិទជិត បង្កហានិភ័យ ច្រើន ដល់គ្រោះថ្នាក់ចរាចរណ៍ ដោយផ្សព្វផ្សាយ អប់រំឱ្យច្រើនជាងការផាកពិន័យ។

លោកឃួង ស្រេង បានបន្តថា ពាក់ព័ន្ធនឹងសំណល់រឹង សំរាមនៅក្នុងរាជធានីភ្នំពេញ បើទោះបីការដឹកជញ្ជូន ការប្រមូល ទុកដាក់សំរាម មានភាពល្អប្រសើរហើយក្តី ប៉ុន្តែ យើងក៏នៅមានបញ្ហាចន្លោះប្រហោងខ្លះ ដែលយើងត្រូវតែបន្តអនុវត្តឲ្យកាន់តែល្អប្រសើរថែមទៀត។

ជាមួយគ្នានោះ លោកឃួង ស្រេង ក៏បានធ្វើការអំពាវនាវ ឱ្យមន្ត្រីរាជការទាំងអស់ សូមលើកទឹកចិត្តដល់កងកងទ័ពជួរមុខដែលកំពុងតែឈរជើងការពារព្រំដែន តាមរយៈការជួយឧបត្ថមជាថវិកា គ្រឿងឧបភោគបរិភោគ ជូនពួកគាត់ទោះតិចឬច្រើនក្តី ។ បន្ថែមពីនេះទៀត លោក ឃួង ស្រេង ក៏បានណែនាំឱ្យមន្ត្រី ខណ្ឌ សង្កាត់ អង្គភាពនានា ជួយស៊ែរផេក របស់ថ្នាក់ដឹកនាំរបស់យើងឱ្យបានគ្រប់គ្នា ដូចជាផេករបស់សម្ដេចតេជោហ៊ុន សែន ផេករបស់សម្តេចបវរអធិបតីហ៊ុនម៉ាណែត និងលោក ស សុខាជាដើម ដើម្បីបង្ហាញឱ្យឃើញពីទឹកចិត្តរួមគ្នា ដើម្បីជាតិតែមួយ៕
ដោយ ៖ ស្រីរ័ត្ន









-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


