ព័ត៌មានជាតិ
អំណោយរបស់សម្តេចតេជោ បានទៅដល់ដៃអាជីវករលក់ដូរតាមកញ្ច្រែងនៅផ្សារបន្លែច្បារអំពៅ
បងប្អូនអាជីវករដែលលក់ដូរតាមកញ្ច្រែង កញ្ជើ ក្នុងផ្សារបន្លែច្បារអំពៅ កាលពីរសៀលថ្ងៃទី៣១ខែមីនានេះ បានទទួលអំណោយដ៏ថ្ងៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសាលារាជធានីភ្នំពេញ ផ្តល់ជូនគណៈគ្រប់គ្រងផ្សារបន្លែច្បារអំពៅ ជូនទៅដល់ដៃបងប្អូនអាជីវករដែលលក់ដូរតាមកញ្ច្រែង។

តាមប្រភពពីលោក សាន់ ប៊ុនណា ប្រធានគណៈកម្មការផ្សារបន្លែច្បារអំពៅ បានឲ្យដឹងថា អំណោយរបស់សម្តេចតេជោ ដែលបានផ្តល់ដល់បងប្អូនអាជីវករ ដែលលក់ដូរតាមកញ្ច្រែង កញ្ជើនោះ មានចំនួន៣៨គ្រួសារ។ ក្នុងនោះមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម ជែល១ដប ម៉ាស់១៥ និងប័ណ្ណសមធម៌សុខាភិបាលមួយសន្លឹកផងដែរ។
លោកប្រធានគ្រប់គ្រងផ្សារបន្លែច្បារអំពៅបានឲ្យដឹងថា អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោផ្តល់ជូនបងប្អូនអាជីវករដែលលក់ដូរតាមកញ្ច្រែង កញ្ជើទាំង៣៨គ្រួសារនាពេលនេះ គឺធ្វើឲ្យគណៈគ្រប់គ្រងផ្សារ ក៏ដូចជាបងប្អូនអាជីវករបានសម្ដែងនូវក្តីរំភើបរីករាយ ខណៈដែលពួកគាត់កំពុងខ្វះខាតខ្លាំង។ ពិសេសគឺប័ណ្ណសមធម៌របស់ក្រសួងសុខាភិបាលដែលពេលមានជំងឺទៅពិនិត្យសុខភាពមិនយកប្រាក់។

ក្នុងនោះលោក សាន់ ប៊ុនណា បានក្រើនរំលឹកដល់បងប្អូនអាជីវករដែលលក់ដូរក្នុងផ្សារបន្លែច្បារអំពៅ ត្រូវចូលរួមអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ និង៣ការពារឲ្យបានគ្រប់ៗគ្នា ព្រោះវិធានការនេះ គឺដើម្បីការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារយើង ចៀសវាងពេលជំងឺកូវីដ១៩នេះឆ្លងហើយ គឺធ្វើឲ្យខ្លួនយើងនិងក្រុមគ្រួសារនិងជួបទុក្ខលំបាកទ្វេឡើង។
គួរបញ្ជាក់ថា ផ្សារបន្លែច្បារអំពៅ មានទីតាំងស្ថិតនៅភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕
អត្ថបទ ៖ នរា




-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


