Connect with us

ព័ត៌មានជាតិ

អគ្គនាយកអន្តោប្រវេសន៍ អះអាងពីការចាកចេញរបស់ពលរដ្ឋខ្មែរពីទឹកដីថៃ រាប់ពាន់នាក់ក្នុងមួយថ្ងៃ

បានផុស

នៅ

នៅថ្ងៃ​​ទី២៥ ខែ​មិថុនានេះ ច្រកទ្វារព្រំដែនទាំងអស់រវាងកម្ពុជា-ថៃ នៅតែបន្តបិទសម្រាប់ដំណើរចេញ-ចូលរបស់មនុស្សទូទៅ ទំនិញ ឡាន និងម៉ូតូ បន្ទាប់ពីភាគីថៃបាន​សម្រេចបិទ​ច្រកព្រំដែនទាំងស្រុង​ជាមួយកម្ពុជា ជាឯកតោភាគី កាលពី​ថ្ងៃទី២៤មិថុនា​។ បើតាមអគ្គនាយកអន្តោប្រវេសន៍ អាជ្ញាធរនៅតែ​​បន្តសម្របសម្រួ​ល​​​​ជាមួយភាគីថៃ ចំពោះករណីដែលពលរដ្ឋខ្មែរចង់វិលចូលប្រទេសកម្ពុជាវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានប្រាប់កម្ពុជាថ្មី នៅថ្ងៃព្រហស្បតិ៍នេះថា ចំនួនប្រជាពលរដ្ឋខ្មែរដែលបានចាកចេញពីទឹកដីថៃចូលស្រុកកំណើតវិញ គឺបានកើនឡើងខ្លាំងចាប់យប់ថ្ងៃទី២៤ ខែមិថុនា ក្នុងពេលដែលភាគីថៃបានប្រកាសបិទ​ព្រំដែនទាំងអស់ជាមួយកម្ពុជា។ បើតាមលោកឧត្តមសេនីយ៍ឯក ក្នុងថ្ងៃទី២៤ ម្សិលមិញ ពលរដ្ឋខ្មែរជិត១ម៉ឺននាក់ បានចាកចេញពីទឹកដីថៃ។

ប៉ុន្តែគិតមកដល់ពេលនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ មិនទាន់អាចសរុបស្ថិតិប្រជាពលរដ្ឋខ្មែរ ដែលវិលចូលប្រទេសបាននៅឡើយទេ។ ខណៈមកដល់ពេលនេះ ក៏នៅតែមានការចាកចេញរបស់ប្រជាពលរដ្ឋខ្មែរពីប្រទេសថៃជាបន្តបន្ទាប់ ហើយអាជ្ញាធរកម្ពុជាស្វាគមន៍ និងចាំជួយសម្របសម្រួលសម្រាប់ដំណើរត្រឡប់មកវិញនេះ។

តាមសេចក្តីរាយការណ៍ពីព្រំដែន បានឱ្យដឹងថា នៅតាមច្រកទ្វារព្រំដែនកម្ពុជា និងថៃ គឺយោធាថៃនៅបន្តមិនអនុញ្ញាតឱ្យអ្នកដំណើរទាំងភ្ញៀវជាតិ-អន្តរជាតិ រថយន្ត ម៉ូតូ និងការដឹកទំនិញឆ្លងកាត់នោះឡើយ តែសម្រាប់អ្នកជំងឺ និងកូនសិស្ស អាចធ្វើដំណើរឆ្លងកាត់បានដដែល។

ជុំវិញការបិទបើកច្រកព្រំដែនដោយទំនើងចិត្តពីសំណាក់ភាគីថៃនេះ ឧត្តមសេនីយ៍ឯក សុខ វាសនា បានបញ្ជាក់ជាថ្មីថាកម្ពុជាបានឈរលើជំហរច្បាស់លាស់ក្នុងការបើកដំណើរការច្រកទ្វារព្រំដែនទាំងអស់ នៅពេលដែលភាគីថៃបើកដំណើរការជាផ្លូវការច្រកព្រំដែនទាំងអស់ដូចដើមមុន កម្ពុជានឹងបើកដូចគ្នា៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២១ វិនាទី មុន

អគ្គនាយកអន្តោប្រវេសន៍ អះអាងពីការចាកចេញរបស់ពលរដ្ឋខ្មែរពីទឹកដីថៃ រាប់ពាន់នាក់ក្នុងមួយថ្ងៃ

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

​ថៃ​​នៅតែជាប់លេខ​ជា​​រាជាណាចក្រ​​ល្បីល្បាញ​​​ខាង​សេវាកម្ម​​ផ្លូវ​ភេទខុសច្បាប់

នយោបាយ២២ នាទីutes មុន

ប្រធានព្រឹទ្ធសភាស្នើឱ្យជប៉ុនជំរុញ​ទៅ​ថៃ​ឱ្យក្លាហានឡើង​តុលាការអន្តរជាតិជាមួយ​កម្ពុជា

សេដ្ឋកិច្ច២៤ នាទីutes មុន

ARDB អំពាវនាវឱ្យឈ្មួញប្រមូលទិញដំឡូងមី និង​ពោតក្រហមពីកសិករ នៅចំពេលថៃបិទព្រំដែន

សន្តិសុខសង្គម២៨ នាទីutes មុន

ព្រះសង្ឃពីរវត្តសរុប៧១អង្គ ក្នុងមូលដ្ឋានសង្កាត់ចោមចៅទី៣ ទទួលបានការថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ក្នុងវត្ត

ព័ត៌មានជាតិ៤ ម៉ោង មុន

បិទបើកព្រំដែន៖ រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា សួរថៃ ថា ខ្លាចអន់ ឬក៏ច្រឡំថាជាតិសាសន៍គេល្ងង់ជាងខ្លួន?

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មន្ទីរបញ្ចកោណ៖ ការវាយប្រហាររបស់អាមេរិក មិនបានបំផ្លាញកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ទេ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ណេតាន់យ៉ាហ៊ូ ប្រកាសជោគជ័យជាប្រវត្តិសាស្រ្តលើ អ៊ីរ៉ង់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​ដូណាល់ ត្រាំ​ ក្តៅ​ក្រហាយខ្លាំង​ ពេល​អ៊ីរ៉ង់​និង​អ៊ីស្រាអែល បំពានបទឈប់បាញ់​​ដែលលោកប្រកាស​

ព័ត៌មានជាតិ២២ ម៉ោង មុន

ច្រក​តំបន់​និង​ច្រក​អន្តរជាតិ​សរុប​ចំនួន​៥ទីតាំង ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ត្រូវ​បិទ​ជាស្ថាពរ

Sokha Hotels

ព័ត៌មានពេញនិយម