ព័ត៌មានជាតិ
ក្រសួងការងារសហការជាមួយសមាគម TAFTAC ផ្សព្វផ្សាយលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារដល់សហគ្រាស គ្រឹះស្ថាន នៅខេត្តកណ្ដាល
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការជាមួយសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា(TAFTAC) រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ ដល់ សហគ្រាស គ្រឹះស្ថាន ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ៦៥នាក់ ដែលប្រព្រឹត្តិទៅនៅទីក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥។

លោកវេជ្ជបណ្ឌិត លី សារុន ប្រធានការិយាល័យ តំណាងប្រធាននាយកដ្ឋានពេទ្យការងារ បានចូលរួមបើកកម្មវិធី និងដឹកនាំក្រុមការងារនៃនាយកដ្ឋានពេទ្យការងារ ចូលរួមធ្វើបទបង្ហាញ ដើម្បីផ្សព្វផ្សាយ ណែនាំ និងបង្កើនការយល់ដឹងដល់សហគ្រាស គ្រឹះស្ថានលើគោលការណ៍សំខាន់ៗដូចជា ច្បាប់ និងបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធនឹងសុវត្ថិភាព និងសុខភាពការងារនៅកន្លែងការងារ, បញ្ជីត្រួតពិនិត្យអធិការកិច្ចផ្នែកលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ, ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារ, សុវត្ថិភាពគ្រឿងម៉ាស៊ីន, មូលដ្ឋានគ្រឹះនៃសុវត្ថិភាពអគ្គិភ័យ និងភាពតានតឹងដោយកម្ដៅខ្លាំង និងវិធានការសុវត្ថិភាពការងារនៅកន្លែងធ្វើការ។

ឆ្លៀតក្នុងឱកាសនោះផងដែរ ក្រុមការងារបានធ្វើការចាក់វីដេអូផ្សព្វផ្សាយអំពីសកម្មភាពខ្លះៗរបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ (OSHTC) និងវីដេអូអប់រំស្ដីពីសុវត្ថិភាពអគ្គិភ័យ ដែលរៀបចំឡើងដោយនាយកដ្ឋានពេទ្យការងារកន្លងមក៕





-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


