ព័ត៌មានជាតិ
ការផ្អាកការចរាចរនិងសកម្មភាពអាជីវកម្ម រយៈពេល១៤ថ្ងៃ មិនប៉ះពាល់ដល់ការលក់ដូរ នៅផ្សារដើមគរទេ
ផ្សារដើមគរ គឺជាផ្សារធំមួយនៅក្នុងរាជធានីភ្នំពេញ ក្នុងការបែងចែកបន្លែ ផ្លែឈើ នៅក្នុងរាជធានីភ្នំពេញ និងបញ្ជូនទៅបណ្ដាខេត្តក្រុងមួយចំនួនទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។
ចំពោះសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ឲ្យផ្អាកការចរាចរ រួមទាំងសកម្មភាពអាជីវកម្ម ការប្រមូលផ្តុំនានា នៅភូមិសាស្ត្ររាជធានីភ្នំពេញ នាពេលយប់ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ រយៈពេល២សប្តាហ៍នោះ សំរាប់ទីផ្សារដើមគរមិនមានការប្រែប្រួលអ្វីនោះទេ ពោលគឺនៅរក្សាការលក់ដូរ ដូចធម្មតា ដោយគណៈកម្មការផ្សារបាននិងកំពុងបំពេញការងារយ៉ាងមមាញឹក ក្នុងការបំពេញឯកសារនិងកាតសំគាល់ខ្លួន ជូនទៅបងប្អូនកម្មករ អាជីវករលក់ដូរ ទាំងនេះ ដើម្បីឲ្យពួកគាត់មានសិទ្ធិ អាចធ្វើដំណើរចេញ ចូលរាជធានីភ្នំពេញ ដោយមិនមានការឃាត់ឃាំងនិងពិន័យពីអាជ្ញាធរមានសមត្ថកិច្ច។
លោក គៀង ចក់ ប្រធានគណៈកម្មការផ្សារដើមគរ បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី០២ ខែមេសានេះថា ចំពោះផ្សារដើមគរ គឺមិនមានការបិទការលក់ដូរ ឬផ្គត់ផ្គង់បន្ថែម ផ្លែឈើនោះទេ ។ ចំពោះកម្មករ អាជីវករ អ្នកលក់ដូរ កម្មករអនាម័យនៅពេលយប់ ខាងគណៈកម្មការផ្សារ បាននឹងកំពុងរៀបចំ ធ្វើកាតសម្គាល់ខ្លួនជូនពួកគាត់ហើយ ដើម្បីឲ្យពួកគាត់បានមកបំពេញការងារ និងប្រកបអាជីវកម្ម ដោយមិនមានការឃាត់ពីអាជ្ញាធរមានសមត្ថកិច្ច។

គួរបញ្ជាក់ផងដែរថា រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ម្សិលមិញនេះ បានចេញសេចក្តីសម្រេចមួយ ដោយផ្អាកការចរាចរ រួមទាំងសកម្មភាពអាជីវកម្ម ការប្រមូលផ្តុំនានា នៅភូមិសាស្ត្ររាជធានីភ្នំពេញ នាពេលយប់ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ រយៈពេល២សប្តាហ៍ ហើយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានដាក់ចេញជាបទបញ្ជាយ៉ាងម៉ឺងម៉ាត់ អោយកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវដកហូតមធ្យោបាយ អ្នកដែលបន្ដធ្វើដំណើរដោយមិនចាំបាច់ បំពាននឹងបម្រាមដែលបានដាក់ចេញ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ។


សេចក្តីសម្រេចនេះ ធ្វើឡើងដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅភូមិសាស្ត្ររាជធានីភ្នំពេញ ដែលមានថិរវេលាអនុវត្តរយៈពេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១៕
អត្ថបទ៖ ស្រីរ័ត្ន
សូមចុចអាន៖ រកឃើញករណីឆ្លងកូវីដ១៩ ថ្មីចំនួន៦៩ នាក់់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ



