ព័ត៌មានជាតិ
ប្រឡងឌីប្លូមនៅរសៀលថ្ងៃទី១ នៅមណ្ឌលភ្នំពេញមានបេក្ខជនអវត្តមាន២នាក់ប៉ុណ្ណោះ
ការប្រឡងសញ្ញាបត្រមធ្យមសិក្សា បឋមភូមិឬឌីប្លូមនៅរសៀលថ្ងៃទី១នេះ មានបេក្ខជនអវត្តមានចំនួន៤នាក់ប៉ុណ្ណោះ ខណៈពេលព្រឹកអវត្តមានរហូតដល់ទៅ២២២នាក់ឯណោះ។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានឱ្យដឹងនៅរសៀលថ្ងៃទី១៤កក្តដានេះថាប្រឡងឌីប្លូមនៅឆ្នាំនេះ នៅមណ្ឌលប្រឡងរាជធានីភ្នំពេញមានបេក្ខជនសរុប១៧៦៦៥នាក់ ចែកជា៦៥មណ្ឌល ត្រូវជា៧៤៣បន្ទប់ ក្នុងនោះមានបេក្ខជនមកប្រឡងចំនួន១៧៤៤១នាក់ ស្រី៨៨៥៥នាក់ អវត្តមាន២២៤នាក់ស្រី៨០នាក់ ក្នុងនោះអវត្តមានពេលព្រឹក២២២នាក់ និងពេលរសៀល២នាក់ ដោយបុរសមាន១.២៦% ស្រី០.៨៩%។

លោកប្រធានមន្ទីរបានបន្តទៀតថា ដំណើរការប្រឡងនៅថ្ងៃទី១នេះ ប្រព្រឹត្តទៅ មានភាពស្ងប់ស្ងាត់ ល្អប្រសើរ និងអនុវត្តបានត្រឹមត្រូវតាមសេចក្តីណែនាំរបស់ក្រសួង។
លោកបានរំលឹកថា ឆ្នាំនេះមានបេក្ខជនចូលរួមប្រឡងឌីប្លូមតិចជាងឆ្នាំមុន ដែលមានបេក្ខជនដាក់ពាក្យចំនួន ១៨ ៥២៦ នាក់ ស្រី ៩៤៩៨ នាក់ចែកជា៦៨ មណ្ឌលត្រូវជា ៧៧៧ បន្ទប់។

គួរបញ្ជាក់ថា សម្រាប់ឆ្នាំនេះការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬឌីប្លូមមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៤និង១៥កក្តដាឆ្នាំ២០២៥ និងប្រកាសលទ្ធផលនៅថ្ងៃទី២១កក្តដាខាងមុខ ដោយមានបេក្ខជនប្រឡងឌីប្លូមនៅទូទាំងប្រទេសចំនួន១៧៧ ៣៨២នាក់ ក្នុងនោះស្រី ៩៥ ៥០៩នាក់ ចែកជា១៨៤៥ មណ្ឌល ទាំងរដ្ឋនិងឯកជនបើធៀបទៅនឹងឆ្នាំមុនមានការថយចុះគួរឱ្យកត់សម្គាល់ ខណៈឆ្នាំមុនមានបេក្ខជនដាក់ពាក្យប្រឡងនៅទូទាំងប្រទេសចំនួន ២០១ ៧១២ នាក់ ស្រី ១០៧ ៨០៦ នាក់ ចែកជា ២ ០៩៦ មណ្ឌលទាំងរដ្ឋ និងឯកជន៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


