Connect with us

ព័ត៌មានជាតិ

មុននេះ ​ស្លាប់​ម្នាក់ទៀតហើយ ដោយ​សារកូវីដនៅ​មណ្ឌលសុខភាព​ចាក់អង្រែ

បានផុស

នៅ

ក្រសួង​សុខាភិបាលបាន​ប្រកាស​ករណី​ស្លាប់​ម្នាក់ទៀតដោយសារ​ជំងឺកូវីដ ១៩។ ជនរងគ្រោះជាជនជាតិកូរ៉េ បាន​ស្លាប់នៅ​មណ្ឌលសុខភាព​ចាក់អង្រែ ដោយរលាកសួតទាំងសងខាងធ្ងន់ធ្ងរ។

បើ​តាម​ការ​បញ្ជាក់​ពី​ក្រសួង​សុខាភិបាល បុរសរងគ្រោះ​បាន​តេស្ត​មានកូវីដ ១៩ នៅ​ថ្ងៃ ៣១ មីនា និង​ត្រូវ​បាន​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មណ្ឌ​លសុខភាព​ចាក់អង្រែ។ ប៉ុន្តែ​ដោយសារ​អ្នកជំងឺ​មានវិបត្តិ​ផ្លូវ​ដង្ហើមធ្ងន់ធ្ងរ និង​រលាកសួតទាំងសងខាង គ្រូពេទ្យ​មិនអាច​សង្គ្រោះបានក៏​បានស្លាប់​នៅវេលា​ម៉ោង ១៣ ៣០ នាទី​រសៀល​ថ្ងៃ ០២ មេសា ២០២១៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម