ព័ត៌មានជាតិ
សម្ដេចធិបតី៖ តាំងពីម៉ោង១២យប់មិញសមរភូមិមុខមានការធូរស្រាល
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថាស្ថានភាពសមរភូមិមុខមានការធូរស្រាលពីការវាយប្រយុទ្ធគ្នាហើយចាប់តាំងពីម៉ោង១២យប់មក បន្ទាប់ពីកម្ពុជានិងថៃបានព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំពិសេសនៅម៉ាឡេស៊ីម្សិលមិញ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសរសេរនៅលើហ្វេសបុករបស់សម្ដេចនៅព្រឹកថ្ងៃទី២៩ ខែកក្កដា នេះថា ក្នុងរយៈពេល៥ថ្ងៃមកនេះសម្ដេចបានប្រមូលអារម្មណ៍ទាំងអស់ជាមួយជាតិ ប្រជាជន និងកងកម្លាំងកម្ពុជា ដោយបានដោះស្រាយបញ្ហាជាច្រើន ចាប់ពីសមរភូមិជួរមុខ ការគាំទ្រដល់កងកម្លាំងប្រយុទ្ធ រៀបចំគោលនយោបាយសម្រាប់យុទ្ធជនពលី-របួស ដោះស្រាយការភៀសសឹករបស់ពលរដ្ឋ និងការវិលត្រលប់របស់ពលករខ្មែរពីថៃ។
សម្ដេចបញ្ជាក់ថា៖ «បញ្ហាគន្លឹះសម្រាប់ខ្ញុំក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គឺការស្វែងរកវិធីសាស្ត្រដោះស្រាយបញ្ចប់ការប្រយុទ្ធគ្នាឲ្យបានឆាប់ជាទីបំផុត ដើម្បីជួយសង្គ្រោះជីវិតមនុស្សទាំងកងកម្លាំងប្រដាប់អាវុធនិងប្រជាជនស៊ីវិលដែលរស់ក្នុងតំបន់ប្រយុទ្ធគ្នា កុំឲ្យបន្តស្លាប់និងរងរបួស។ ការឈប់ប្រយុទ្ធគ្នាកាន់តែឆាប់ ក៏អាចឱ្យប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដូចជាជនភាសសឹក អាចវិលត្រឡប់ទៅទីលំនៅរបស់ពួកគាត់និងធ្វើការងារចិញ្ចឹមជីវភាពរស់នៅជាប្រក្រតីវិញកាន់តែឆាប់ដែរ»។

ជាមួយនឹងរូបថតមួយសន្លឹកដែលឃើញសក់ស្កូវជាច្រើន សម្ដេចធិបតីបានលើកឡើងថាបើទោះបីជាមើលទៅចាស់បន្តិច កម្លាំងខ្សោយជាងកាលពី១០ឆ្នាំមុនបន្តិច ប៉ុន្តែកម្លាំងចិត្តក្នុងការប្រឈមដោះស្រាយបញ្ហា ចំពោះមុខទាំងអស់គឺនៅតែខ្លាំងដដែល។
កម្ពុជានិងថៃបានឈានដល់ការសម្រេចបទឈប់បាញ់មួយកាលពីល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីមានកិច្ចប្រជុំទល់មុខមួយនៅប្រទេសម៉ាឡេស៊ី ក្រោមគំនិតផ្ដួចផ្ដើមរបស់ប្រធានាធិបតីដូណាល់ត្រាំ ហើយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីជាអ្នកសម្របសម្រួល។ កិច្ចប្រជុំនោះឈានដល់មានបទឈប់បាញ់បន្ទាន់មួយនៅម៉ោង១២យប់ថ្ងៃទី២៨ខែកក្កដា រៀបចំកិច្ចប្រជុំក្រៅផ្លូវការរវាងមេបញ្ជាការយោធភូមិភាគជាប់ព្រំដែន និងរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ GBC នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ដែលធ្វើឡើងនៅកម្ពុជា។

បន្ទាប់ពីឈានដល់បទឈប់បាញ់នេះប្រធានាធិបតីអាមេរិក ប្រធានាធិបតីបារាំង និងតំណាងសហភាពអឺរ៉ុប បានបង្ហាញការអបអរសាទរផងដែរ។ ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ បានលើកឡើងថា ការសម្រេចបានជោគជ័យនៃបទឈប់បាញ់នេះបានសង្គ្រោះអាយុជីវិតមនុស្សរាប់ពាន់នាក់ ហើយលោកក៏បានបញ្ជាឱ្យក្រុមការងារពាណិជ្ជកម្មរបស់លោកធ្វើការចចារពាណិជ្ជកម្មឡើងវិញជាមួយប្រទេសកម្ពុជា និងថៃផងដែរ។
លោក ដូណាល់ត្រាំ សរសេរថា៖ «ពេលនេះខ្ញុំបានបញ្ចប់សង្គ្រាមជាច្រើនក្នុងរយៈពេល៦ខែមកនេះ ខ្ញុំមានមោទនភាពដែលក្លាយជាប្រធានាធិបតីនៃសន្ដិភាព»៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


