Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន បួងសួងដល់ព្រះអង្គធំ រមណីយដ្ឋានទេសចរណ៍ប្រាសាទបាសាក់ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ជូនប្រទេសកម្ពុជា

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង បាន​ប្រារព្ធ​ពិធី​បួងសួង​អុជ​ធូប និង​ថ្វាយ​គ្រឿង​សក្ការៈ​ព្រះអង្គ​ធំ រមណីយដ្ឋាន​ទេសចរណ៍​ប្រាសាទ​បាសាក់ ដើម្បី​សុំ​សេចក្តី​សុខ សេចក្តី​ចម្រើន ជូន​ប្រទេស​ជាតិ​កម្ពុជា​ទាំងមូល ដែល​ស្ថិត​ក្នុង​ភូមិ​បាសាក់ ឃុំ​បាសាក់ ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វាយរៀង នា​ព្រឹក​ថ្ងៃ​សុក្រ ៧​ កើត ខែស្រាព​ណ៍ ឆ្នាំម្សាញ់ សប្តស័ក ព​.​ស​. ២៥៦៩ ត្រូវ​នឹង ថ្ងៃទី ​១ ខែសីហា ឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរ​រំលឹក​ផង​ដែរ​ថា ទួល​ប្រាសាទ​បាសាក់​ស្ថិត​ក្នុង​តំបន់​ទួល​ព្រៃ​បុរាណ មាន​ទទឹង​ប្រមាណ​ជា ២៧ ម៉ែត្រ។ តំបន់​នេះ មាន​ចម្ងាយ​ប្រមាណ​ជា ៩ គ​.​ម ពី​ទី​រួម​ខេត្ត​ស្វាយរៀង​បច្ចុប្បន្ន។ នៅ​តំបន់​ទួល​ព្រៃ​បុរាណ​នេះ ជា​រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​មួយ​យ៉ាង​ល្អ​ប្រណិត គេ​ឃើញ​មាន​ទួល​បុរាណ ២ ទៀត គឺ​ ទួលគោក​សំពៅ ដែល​ស្ថិតនៅ​ប៉ែក​ខាងត្បូង​ នៃ​ទួល​ប្រាសាទ​បាសាក់ ហើយ​មាន​ទទឹង​ប្រមាណ​ជា ១៥០ ម៉ែត្រ និង​ទួល​តា​ចង ដែលមាន​ទំហំ​តូច​ជាង​បន្តិច។

ប្រាសាទ​បាសាក់​ដែលមាន​បណ្តោយ​ប្រមាណ​ជា ៥ ម៉ែត្រ គឺជា​ប្រាសាទ​ទោល សាងសង់​អំពី​ឥដ្ឋ ក្នុង​សម័យ​វប្បធម៌​ចេនឡា ដូច​វត្តមាន​របស់​ក្បាច់​ថ្ម ខ្លោងទ្វារ​ជា​ភស្តុតាង​ស្រាប់។ ថ្វីត្បិតតែ​ប្រាសាទ​បុ​រេ​អង្គរ​នេះ ត្រូវ​ខ្ទេចខ្ទាំ​ដោយ​ការ​បំផ្លិចបំផ្លាញ​ក្តី ក៏ប៉ុន្តែ​ទីនោះ​នៅសល់​តួ​ប្រាង្គ​មួយ​ចំហៀង ដែល​មាន​កម្ពស់ ២ ​ម៉ែត្រ នៅ​សល់​តែ​សសរ​ខ្លោងទ្វារ​មួយ​តែប៉ុណ្ណោះ​ដែល​ជា​អ្វីមួយ​អាច​បញ្ជាក់​នូវ​កាល​បរិច្ឆេទ​បាន​យ៉ាង​ប្រាកដ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម