Connect with us

ព័ត៌មានជាតិ

កម្ពុជាតវ៉ាដល់អន្តរជាតិការដែលថៃចូលចាប់ទាហាន​ខ្មែរក្រោយ​បទ​ឈប់​បាញ់

បានផុស

នៅ

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​បញ្ជាឱ្យ​ក្រសួងការបរទេស​ទំនាក់ទំនង​ដល់​កាក​បាទ​ក្រហម​អន្តរជាតិ និង​ប្រគល់​សិទ្ធិឱ្យ​គណៈកម្មាធិការសិទ្ធិ​មនុស្សកម្ពុជាធ្វើការ​ជាមួយ​ស្ថានប័នសិទ្ធិមនុស្សសហប្រជាជាតិ និងអាស៊ាន ជំរុញ​ឱ្យ​មាន​ការ​ដោះលែង​ឱ្យ​បានឆាប់​បំផុត​នូវ​ទាហាន​ខ្មែរ​ទាំង​១៨នាក់​ដែល​ថៃ​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ២០២៥ ក្រោយ​បទ​ឈប់​បាញ់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​សរសេរ​នៅ​លើ​ហ្វេសបុក​ផ្ទាល់​ខ្លួន​របស់​សម្ដេច​នៅ​ថ្ងៃទី​៤ ខែ​សីហា ឆ្នាំ២០២៥​នេះ ដោយថា​រដ្ឋាភិបាល​បាន​ចាត់​វិធាន​ការចាំបាច់​ផ្សេងៗ​ដើម្បី​ឱ្យមាន​ការ​ដោះលែង​ទាហាន​ខ្មែរ​មកវិញ ដោយ​ថា​សុវត្ថិភាព​របស់​ទាហាន​គឺជា​ការ​យក​ចិត្ត​ទុកដាក់​បំផុត។

សម្ដេចសរសេរថា៖ «ទោះជាស្ថានការណ៏មានការវិវត្តប្រែប្រួលយ៉ាងណា ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តតាមដានដោយយកចិត្តទុកដាក់បំផុត ចំពោះសុវត្ថិភាពរបស់យោធាកម្ពុជាចំនួន១៨រូប ដែលកំពុងស្ថិតក្នុងការឃុំខ្លួនរបស់អាជ្ញាធរថៃ»។

គួរឱ្យ​ដឹង​ផង​ដែរ​ ក្រោយ​បទ​ឈប់​បាញ់ព្រឹក​ថ្ងៃទី​២៩ ខែ​កក្កដា កង​ទ័ព​ថៃ​អម​ជាមួយ​រថក្រោះ​ផង​បាន​ចូល​ទឹកដី​ខ្មែរ​នៅ​ច្រក​ជាំ​តែ​បើក​ការ​បាញ់​ប្រហារ​ និង​ចាប់​ខ្លួន​ទ័ព​ខ្មែរចំនួន​២១​រូប​ ដែល​ជា​ការ​បំពាន​ធ្ងន់ធ្ងរដល់​បទ​ឈប់​បាញ់។ ក្រោយ​ចាប់​ខ្លួនថៃ​បាន​បញ្ជូន​សាក​សព​ទាហាន​ម្នាក់ និង​ទាហាន​២នាក់​ទៀត​ដែល​មាន​របួសធ្ងន់ធ្ងរមក​កម្ពុជា​វិញ។

គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ថ្កោល​ទោស​ថៃចំពោះ​សកម្មភាព​អមនុស្ស​ធម៌នេះ នឹង​បាន​ជំរុញ​ដល់ទៅអង្គការ​សហប្រជាជាតិឱ្យ​មាន​វិធាន​ការ​ជាបន្ទាន់​លើ​ថៃឱ្យ​ដោះលែងទាហាន​ដែល​នៅ​សេសសល់​មក​កម្ពុជា​វិញ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម