ព័ត៌មានជាតិ
ខេត្តក្រចេះ ដាំដុះដំណាំឧស្សាហកម្មរយ:ពេលខ្លីរដូវវស្សាសម្រេចបាន ៩៥ ភាគរយ នៃផែនការ
ការដាំដុះដំណាំឧស្សាហកម្មរយ:ពេលខ្លីនារដូវវស្សា សម្រេចបានប្រមាណជា ៩៥,៥៩ ភាគរយ នៃផែនការ និងការងារប្រមូលផលស្រូវ នារដូវវស្សា សម្រេចបានប្រមាណជា ៨,៨៩ ភាគរយ។ នេះបើយោងតាមរបាយការណ៍ស្ដីពីលទ្ធផលការងារបង្កបង្កើនផលដំណាំគ្រប់ប្រភេទប្រចាំថ្ងៃរបស់មន្ទីរកសិកម្ម រុក្ខាបហរមាញ់ និងនេសាទ ខេត្តក្រចេះ គិតត្រឹមថ្ងៃទី ៨ ខែសីហា ឆ្នាំ២០២៥។
ក្នុងនោះ ការងារដាំដុះដំណាំឧស្សាហកម្មរយ:ពេលខ្លី នារដូវវស្សា រួមមាន៖ ដំឡូងមី ពោតក្រហម ពោតស ល្ង ដំឡូងគរ សម្រេចបានសរុបចំនួន ៧៨ ៨៣០ ហិកតា ស្មើនឹង ៩៥,៥៩ គារយ នៃផែនការ ៨២ ៤៦៦ ហិកតា បើប្រៀបធៀបឆ្នាំមុនតិចជាង ២ ០៨០ ហិកតា។

ជាមួយគ្នានោះ ការងារប្រមូលផលស្រូវនារដូវវស្សាសរុបបានចំនួន ៥ ៤៨៣ ហិកតា ស្មើនឹង ៨,៨៩ ភាគរយ នៃផ្ទៃដីដាំដុះ ៦១ ៧០១ ហិកតា ប្រៀបធៀបនឹងឆ្នាំមុន កើនឡើង ៥៨២ ហិកតា ។ ប្រមូលផលដំណាំសាកវប្បកម្ម រដូវវស្សា រួមមាន៖ បន្លែគ្រប់ប្រភេទ និងប៉ិកគក់ សរុបចំនួន ៤៤៩ ហិកតា ស្មើនឹង ៧៧,៥៥ ភាគរយ នៃផ្ទៃដីដាំដុះ សរុប ៥៧៩ ហិកតា ប្រៀបធៀបនឹងឆ្នាំមុនតិចជាង ៥៥ ហិកតា។
របាយការណ៍ស្ដីពីលទ្ធផលការងារបង្កបង្កើនផលដំណាំគ្រប់ប្រភេទប្រចាំថ្ងៃរបស់មន្ទីរកសិកម្ម រុក្ខាបហរមាញ់ និងនេសាទ ខេត្តក្រចេះបានឲ្យដឹងថា ការប្រមូលផលដំណាំឧស្សាហកម្មរយៈពេលខ្លីរដូវវស្សា រួមមាន៖ ពោតស ល្ង សណ្តែកដី សណ្តែកបាយ សណ្តែកសៀង ដំឡូងជ្វា ដំឡូងគរ និងអអំពៅ សរុបចំនួន ៨ ៨០៦ ហិកតា ស្មើនឹង ១១,១៧ ភាគរយ នៃផ្ទៃដីដាំដុះ ៧៨ ៨៣០ ហិកតា ប្រៀបធៀបឆ្នាំមុន តិចជាង ២ ៦៨៨ ហិកតា៕
អត្ថបទ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


