ព័ត៌មានជាតិ
កម្ពុជា ឈរនៅលំដាប់លេខ៣ ក្នុងបណ្តាប្រទេសអាស៊ាន ដែលបានបញ្ជូនកម្លាំងចូលរួមបំពេញបេសកកម្ម របស់អង្គការសហប្រជាជាតិ
ប្រទេសកម្ពុជាត្រូវបានគេវាយតម្លៃថា ជាប្រទេសជាប់ចំណាត់ថ្នាក់លេខរៀងទី២៧ ក្នុងចំណោម១១៩ប្រទេស ដែលបានលះបង់កងម្លាំងចេញទៅបំពេញបេសកកម្មនៅក្រៅប្រទេស និងឈរនៅលំដាប់លេខ៣ នៅក្នុងបណ្តាប្រទេសអាស៊ាន។ គិតមកដល់ពេលបច្ចុប្បន្ននេះ កម្ពុជា បានបញ្ជូនកម្លាំងសរុបទាំងអស់ចំនួន ៩ ១៩៩នាក់ នៅក្នុងបណ្តាប្រទេសជាច្រើនដើម្បីចូលរួមបំពេញបេសកកម្ម របស់អង្គការសហប្រជាជាតិ។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៧ សីហា នេះ លោកបានបញ្ជាក់ថា នេះមោទនភាពមួយដែលកម្ពុជាបានបង្ហូតទង់ជាតិយ៉ាងខ្ពស់ត្រដែត លើកកម្ពស់ប្រទេសជាតិឱ្យស្មើមុខ ស្មើមាត់ដូចទៅនឹងប្រទេសធំៗនានា ក្នុងការបរិច្ចាគកម្លាំងចូលរួមបំពេញបេសកកម្ម របស់អង្គការសហប្រជាជាតិ។

លោក នេត្រ ភក្ត្រា បន្ថែមថា គិតមកដល់ពេលបច្ចុប្បន្ន កម្ពុជាបានបញ្ជូនកម្លាំងសរុបទាំងអស់បានចំនួន ៩ ១៩៩នាក់ នៅក្នុងបណ្តាប្រទេសជាច្រើនមានដូចជា ប្រទេសស៊ូដង់ ប្រទេសស៊ូដង់ខាងត្បូង ប្រទេសស៊ីរី ប្រទេសឆាដ ប្រទេសលីបង់ ប្រទេសសាយព្រើស ប្រទេសម៉ាលី ប្រទេសអាហ្វ្រិកកណ្តាល និងប្រទេសយេម៉ែន។ ក្នុងនោះដែរបេសកកម្មនៅសាធារណរដ្ឋស៊ីរី សាធារណរដ្ឋឆាដ សាធារណរដ្ឋសាយព្រើស និងសាធារណរដ្ឋយេម៉ែន ត្រូវបានបញ្ចប់ជាស្ថាពរ។

អង្គការសហប្រជាជាតិ គឺជាអង្គការអន្តររដ្ឋាភិបាលដែលមានភារកិច្ចថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ អភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពរវាងប្រជាជាតិនានា សម្រេចឱ្យបាននូវកិច្ចសហប្រតិបត្តិការអន្ដរជាតិ និងជាមជ្ឈមណ្ឌលជំរុញឱ្យមានសាមគ្គីភាពក្នុងចំណោមរដ្ឋទាំងអស់នៅលើពិភពលោក។ គេបានចាត់ទុក អង្គការសប្រជាជាតិ ជាអង្គការដ៏ធំ និងមានប្រជាប្រិយបំផុតនៅលើសកលលោក។ អង្គការនេះមានទីស្នាក់ការកណ្តាលនៅទីក្រុងញូវយ៉ក និងមានការិយាល័យផ្សេងៗទៀតនៅទីក្រុងហ្សឺណែវ ទីក្រុងណៃរ៉ូប៊ី ទីក្រុងវីយែន និងទីក្រុងឡាអេ៕


-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


