ផ្លូវ​៨​ខ្សែ ក្នុងខណ្ឌទួលគោក ត្រូវ​ជួសជុល​​សម្រេច១០០​ភាគរយ​ ក្រោយ​ខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ផ្លូវ​៨​ខ្សែ ក្នុងខណ្ឌទួលគោក ត្រូវ​ជួសជុល​​សម្រេច១០០​ភាគរយ​ ក្រោយ​ខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​

បានផុស

នៅ

បើ​ទោះ​បី​ក្នុង​តំណាក់កាល​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​ ក៏ពិតមែន ប៉ុន្តែ​ការ​អភិវឌ្ឍ​ក៏​នៅតែ​បន្តធ្វើ ពោល​គឺ​ដៃ​ម្ខាង​ធ្វើការ​អភិវឌ្ឍ​និង​ដៃ​ម្ខាង​ទៀត​ធ្វើការ​ទប់ស្កាត់​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាក់ស្តែង​គិត​ត្រឹម​ថ្ងៃទី​០៧ មេសា​នេះ​ផ្លូវ​៨​ខ្សែ​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ទួលគោក ដែល​ទទួលរង​ការខូចខាត​ក្រោយ​ជំនន់​ទឹកភ្លៀង​នា​រដូវវស្សា​កន្លងមក ត្រូវ​បាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ ធ្វើការ​ជួសជុល​និង​អ៊ុត​កៅស៊ូ​រួចរាល់​១០០​ភាគរយ​ហើយ ដើម្បី​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​បាន​ស្រួល​និង​សម្រួល​ដល់​ការ​កកស្ទះ​ចរាចរ​ផង​ដែរ​។

​នៅ​ព្រឹក​ថ្ងៃ​ទី​០៧ មេសា​នេះ លោក​ ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ទួលគោក បាន​ដឹកនាំ​មន្ត្រីរដ្ឋបាល​ខណ្ឌ​ចុះ​ពិនិត្យមើល​ការដ្ឋាន​អ៊ុត​កៅស៊ូ​AC ផ្លូវ​លេខ​៣២៩ ស្ថិតនៅក្នុង​សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក ដើម្បី​ជំរុញ​ឲ្យក្រុមការងារ​អនុវត្ត​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​និង​ឲ្យ​បាន​រួចរាល់​ទៅតាម​គម្រោង​ដែល​បាន​គ្រោង​ទុក​។ លោក​ ឯក ឃុន​ដឿ​ន បាន​មានប្រសាសន៍​ឲ្យ​ដឹង​ថា គម្រោង​នៃ​ការ​ជួសជុល​និង​អ៊ុត​កៅស៊ូ​ ដែល​ទទួលរង​ការខូចខាត​ក្រោយ​ជំនន់​ទឹកភ្លៀង​នា​រដូវវស្សា​កន្លងមក​នេះ នៅក្នុង​មូលដ្ឋាន​ខណ្ឌទួលគោក​មាន​ចំនួន​៨​ខ្សែ ហើយ​ក្នុង​ចំនួន​នេះ​ ត្រូវ​បាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ ធ្វើការ​ជួសជុល​និង​អ៊ុត​កៅស៊ូ​រួចរាល់​១០០​ភាគរយ​ហើយ ពោល​គឺ​បង្ហើយ​ត្រឹម​ផ្លូវ​លេខ​៣២៩ ស្ថិត​នៅ​ក្នុង​សង្កាត់​បឹងកក់​ទី​២ នេះ​តែម្តង​។

​គួរ​បញ្ជាក់​ថា គម្រោង​នៃ​ការ​ជួសជុល និង​អ៊ុត​កៅស៊ូ​កំណាត់​ផ្លូវ​ដែល​ទទួលរង​ការខូចខាត​ក្រោយ​ជំនន់​ទឹកភ្លៀង​នា​រដូវវស្សា​កន្លងមក​នេះ នៅ​រាជធានី​ភ្នំពេញ​មាន​ចំនួន​២៩​ខ្សែ ក្នុង​នោះ​នៅក្នុង​ខណ្ឌ​ដូនពេញ​មាន​ចំនួន​១៦​ខ្សែ ក្រុមការងារ​បាន​បញ្ចប់​ការងារ​របស់​ខ្លួន​១០០​ភាគរយ​ហើយ​កាលពី ថ្ងៃទី​២៧ មីនា។​ ចំណែក​នៅ​ខណ្ឌទួលគោក​ចំនួន​៨​ខ្សែ​ដែរ ត្រូវ​បាន​ក្រុមការងារ បញ្ចប់​ការងារ​របស់​ខ្លួន​១០០​ភាគរយ​ដែរ​ហើយ​ថ្ងៃទី​០៧ ខែ​មេសា​នេះ​៕

អត្ថបទ៖ ​ស្រីរ័ត្ន

សូមចុចអាន៖ ​លោកជំទាវ ម៉ែន សំអន ៖ ការទទួលបាន​វ៉ាក់សាំង​សម្រាប់​ពលរដ្ឋ​ចាក់​នាពេលនេះ គឺជា​ការគិតគូរ និង​យកចិត្ត​ទុក​ដាក់​ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services