ព័ត៌មានជាតិ
ការដ្ឋានសំណង់ ១ កន្លែង រុំព័ទ្ធរបងលើចិញ្ចើមផ្លូវ រំលោភផ្លូវអ្នកថ្មើរជើង
ការដ្ឋានសំណង់ ១ កន្លែង កំពុងតែសាងសង់ បានរុំព័ទ្ធរបងលើចំណីផ្លូវអ្នកថ្មើរជើង ជាហេតុបង្កការរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅពេលមានរថយន្តស្ទូច ឬ ក្រឡុកស៊ីម៉ងត៍ មកម្ដងៗ តែងតែចតនៅលើផ្លូវសាធារណៈ។

ជាក់ស្ដែងទីតាំងការដ្ឋានកំពុងសាងសង់នេះស្ថិតលើផ្លូវ ១៦០ កែងផ្លូវ ២៦៥ ក្នុងសង្កាត់ទឹកល្អក់ ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កំពុងបង្កការរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសរំលោភលើចិញ្ចើមផ្លូវសម្រាប់អ្នកដើរថ្មើរជើង។

លោក ហៃ ជាប្រជាពលរដ្ឋ បានលើកឡើងថា ការដែលមានរថយន្តស្ទូច ឬ ក្រឡុកស៊ីម៉ងត៍ចតនៅលើផ្លូវដូច្នេះវាបង្កឲ្យមានការកកស្ទះនៅពេលប្រជាពលរដ្ឋធ្វើដំណើរច្រើន។ ម្យ៉ាងវិញទៀត បើសិនជាចំម៉ោងដែលសិស្សានុសិស្សចេញពីរៀនវាអាចធ្វើឲ្យផ្លូវមួយនេះមិនអាចធ្វើដំណើរបាន ដោយសារតែសិស្សកំពុងតែចេញពីសាលាផង រថយន្តក៏ចតនៅលើផ្លូវសាធារណៈផង។

លោកបានបន្តថា លោកតែងតែសង្កេតឃើញរថយន្តស្ទូច ឬ ក្រឡុកស៊ីម៉ងត៍ទាំងនេះ តែងតែមកចតម្ដងៗ ធ្វើឲ្យមានការកកស្ទះ ដោយសារតែពេលដែលចត គឺផ្លូវមួយនេះ នឹងរួមតូច ពិបាកដល់ប្រជាពលរដ្ឋធ្វើដំណើរ ហើយក៏អាចបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរជាយថាហេតុ ព្រោះមើលមិនឃើញឧបសគ្គដែលមកពីមុខ។

ដោយឡែក លោក សុខ គីម ដែលជាប្រជាពលរដ្ឋ ក៏បានសំណូមពរអាជ្ញាធរពាក់ព័ន្ធ សូមមេត្តាជួយពិនិត្យមើលឡើងវិញផងចំពោះទីតាំងការដ្ឋានដែលកំពុងសាងសង់មួយនេះ និងរៀបចំឲ្យស្រួលបួលនូវការទុកដាក់គ្រឿងសំណង់ និងចតយានយន្តប្រភេទធុនធំនៅលើផ្លូវសាធារណៈ។

ពាក់ព័ន្ធបញ្ហានេះ លោក ស៊ឹម សុផង់ អភិបាលរងខណ្ឌទួលគោក បានបញ្ជាក់ថា លោកនឹងឆ្លងទៅអភិបាលខណ្ឌទួលគោក ដើម្បីត្រួតពិនិត្យមើល និងសម្រេច ត្រូវធ្វើយ៉ាងដូចម្ដេចចំពោះបញ្ហានេះ។

គួររំលឹកផងដែរថា លោកអភិសន្តិបណ្ឌិត ស សុខា បានលើកឡើងនៅក្នុងកិច្ចប្រជុំសរុបលទ្ធផលការងារអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឆ្នាំ ២០២៤ លើកទិសដៅការងារឆ្នាំ ២០២៥ ស្នើឲ្យរដ្ឋបាលរាជធានីភ្នំពេញកំណត់ម៉ោងរថយន្តក្រឡុកស៊ីម៉ងត៍ចាក់លើដងផ្លូវ ដើម្បីចៀសវាងការកកស្ទះ និងគ្រោះថ្នាក់។
លោកអភិសន្តិបណ្ឌិត ស សុខា ស្នើបែបនេះ ក្រោយលោកបានប្រទះឃើញមានឡានក្រឡុកស៊ីម៉ងត៍បានចាក់លើផ្លូវក្នុងខណ្ឌទួលគោកនាពេលព្រឹកដែលបណ្ដាលឲ្យមានការកកស្ទះចរាចរណ៍កាន់តែខ្លាំងនៅតំបន់នោះ៕
អត្ថបទ ៖ ម៉េង
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


