Connect with us

សន្តិសុខសង្គម

ផឹកស្រាស្រវឹង ដើរចាប់សុដន់គេ ត្រូវសមត្ថកិច្ចឃាត់យកទៅសួរនាំ

បានផុស

នៅ

នារី​ម្នាក់ កំពុង​ឈរ​និយាយ​លេង​ជាមួយ​មិត្តភ័ក្ដិ ស្រាប់​តែ​មាន​បុរស​ម្នាក់ ផឹក​ស្រា​ស្រវឹង​ដើរ​ទៅ​ប៉ុនប៉ង​លូក​ស្ទាប​សុដន់ បណ្ដាល​ឲ្យ​នាង​ស្រែក​ផ្អើល​ឆោឡោ​មក​ប្ដឹង​សមត្ថកិច្ច​ឃាត់​យក​ទៅ​សួរនាំ​ភ្លាមៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២ និង ៤០ នាទី រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ២៧ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ស្ថិត​នៅ​លើ​ផ្លូវ​លេខ ១៥០ កែង​ផ្លូវ​លេខ ២៥៣ សង្កាត់​ទឹកល្អក់​ទី ២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។

តាម​ប្រភព​ព័ត៌មាន​ពី​ជនរងគ្រោះ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជនរងគ្រោះ​មាន​គ្នា ៣ នាក់ បាន​មក​លេង​អ៊ំ​ស្គាល់​នៅ​ជិត​កន្លែង​កើតហេតុ ចំណែក​បុរស​ដែល​នារី​ចោទប្រកាន់ បាន​ផឹកស៊ី​នៅ​ជិត​គ្នា​ដែរ។ ខណៈ​ពេល​នារី​រងគ្រោះ​និយាយ​ជាមួយ​មិត្តភ័ក្ដិ ៣ នាក់ ស្រាប់តែ​បុរស​ខាង​លើ ដោយ​ស្រវឹង​ស្រា​ផង​នោះ បាន​មក​ចាប់​ច្របាច់​សុដន់​នាង​តែម្ដង។

នារី​រងគ្រោះ​បាន​បន្ត​ទៀត​ថា បុរស​ដែល​បៀតបៀន​កេរ្តិ៍​ខ្មាស​(​ច្របាច់​សុដន់)​ នាង​ខាងលើ ជា​អ្នកយាម​នៅ​ការាស់​រថយន្ត​ជិត​កន្លែង​កើតហេតុ។ ពេល​ឈ្លោះ​ប្រកែក​គ្នា​បាន​មួយសន្ទុះ ​ឃើញ​មាន​បុរស​ជា​អ្នកយាម​នៅ​កា​រ៉ា​ស់​ឡាន​រក្សាទុក​ដាវ​នៅ​កន្លែង​កា​រាស់​រថយន្ត តែ​បាន​យក​ដាវ​លាក់​បាត់​ទៅ​ហើយ។

ដោយឡែក​បុរស​ដែល​នារី​ចោទប្រកាន់ បាន​និយាយ​ប្រាប់​ថា គាត់​បាន​ប៉ះ​សុដន់​មែន តែ​មិនបាន​ច្របាច់​ទេ តែ​នារី​រងគ្រោះ និង​មិត្តភ័ក្ដិ​បាន​និយាយ​ប្រាប់​ថា មិនមែន​គ្រាន់តែ​ប៉ះ​ទេ គឺ​ច្របាច់​សុដន់​តែម្ដង។

ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​ឃាត់​បុរស​ខាងលើ​យក​ទៅ​សួរ​នាំ​នៅ​ប៉ុស្តិ៍​នគរបាល​ភ្លាមៗ ដើម្បី​ឲ្យ​សមត្ថកិច្ច​រក​យុត្តិធម៌​ជូន​គាត់​ជា​ជនរងគ្រោះ ហើយ​បាន​សម្រប​សម្រួល​បញ្ចប់​ភ្លាមៗ នៅ​ប៉ុស្តិ៍​នគរបាល ដោយ​ធ្វើ​កិច្ចសន្យា​ណែនាំ និង​ឲ្យ​ត្រឡប់​ទៅវិញ​ភ្លាមៗ៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ថៃ ព្រមាន! យុវជនបង្ហោះរូបស្រាតពេលលេងសប្បាយបុណ្យសង្ក្រាន្ត ប្រឈមជាប់ពន្ធនាគារ៥ឆ្នាំ

កីឡា២១ ម៉ោង មុន

កុំភ្លេច​ទស្សនា!​ ជើង​ខ្លាំង​កម្ពុជា ៤រូប​ប្រកួត​នៅ​សហរដ្ឋអាមេរិក​ស្អែក​នេះ​ហើយ​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ថា កិច្ចព្រមព្រៀងសន្តិសុខជាមួយជប៉ុន ដូចធ្ងន់មកខាងអាមេរិកពេកហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឪពុកក្មេក ម្ដាយក្មេកសម្ដេចធិបតី ទស្សនាកម្សាន្តសិល្បៈនៅផ្លូវថ្មេីរជេីង(Walk Street)

ព័ត៌មានជាតិ២២ ម៉ោង មុន

បាន​រថយន្តក្រុងជិះ​ឥតគិតថ្លៃ ស្រ្តី​​ម្នាក់​កាត់បន្ថយ​ចំណាយ​​បាន​ជាង​ ៣០ ម៉ឺន​រៀល​ ពេល​លេង​ស្រុក​ម្តងៗឱកាស​ចូលឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម