Connect with us

ព័ត៌មានជាតិ

គ្គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ ដាក់​ចេញ​គោលការណ៍​បន្ថែម​ទៀត​ដើម្បី​គាំពារ​ដល់​អតិថិជន​អំឡុង កូវីដ-១៩

បានផុស

នៅ

ដោយមើលឃើញពីផលប៉ះពាល់ជាថ្មីបន្ថែមទៀដោយសារជំងឺកូវីដ១៩ ដោយចំនួនអ្នកឆ្លង និងអ្នកប្រឈមការឆ្លងមានកាន់តែច្រើន គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្ដីថ្លែងការរួមមួយ ដោយបន្តអនុវត្តឱ្យបានពេញលេញនូវវិធានការនានារបស់រាជរដ្ឋាភិបាល ជាពិសេសគោលការណ៍នៃការរៀបចំឥណទានឡើងវិញ ដែលបានដាក់ចេញកាលពីខែកុម្ភៈ ឆ្នាំ២០២០ ដោយធនាគារជាតិនៃកម្ពុជា ដើម្បីធានាថាអតិថិជនរបស់ខ្លួនទទួលបានការគាំពារ និងអនុគ្រោះក្នុងអំឡុងពេលដ៏លំបាកនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីចូលរួមគាំទ្រ និងសម្រួលដល់អតិថិជនក្នុងគ្រាដ៏លំបាកនេះ សមាគមធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានដាក់ចេញនូវគោលការបន្ថែមមួយចំនួនទៀតដូចជា សម្រាប់អតិថិជនដែលឆ្លងជំងឺកូវីដ១៩ នឹងទទួលបានការលើកលែងការបង់ការប្រាក់ និងរាល់ការផាកពិន័យទាំំងអស់រយៈពេលយ៉ាងតិចមួយខែ ព្រមទាំងទទួលបានការរៀបចំឥណទានឡើងវិញដោយស្វ័យប្រវត្តិ និងការពន្យាការបង់ប្រាក់ដើមរយៈពេលបីខែ និងបន្តការផ្ដល់ជូនឥណទានឡើងវិញឱ្យបានឆាប់រហ័ស និងបង្ករលក្ខណៈងាយស្រួលសម្រាប់អតិថិជនដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ជាដើម។

គិតត្រឹមដំណាច់ខែកុម្ភៈឆ្នាំ២០២១នេះ មានអតិថិជនប្រមាណ៣៤ម៉ឺននាក់ ទទួលបានការរៀបចំឥណទានឡើងវិញ ក្នុងទំហំឥណទានប្រមាណ៤ពាន់លានដុល្លារអាមេរិក។

ចំពោះយន្តការនៃការរៀបចំឥណទានឡើងវិញ ភាគច្រើននៃអតិថិជនបានជ្រើសយកជម្រើសបង់តែការប្រាក់ក្នុងរយៈពេល៣ទៅ៦ខែ ពន្យារយៈពេលសងកម្ចី ឫផ្អាកបង់ទាំងការប្រាក់ និងប្រាក់ដើមរយៈពេល៣ទៅ៦ខែ ក្នុងករណីដែលអតិថិជនរងផលប៉ះពាល់ខ្លាំង។ ការរៀបចំឥណទានឡើងវិញត្រូវធ្វើឡើងអាស្រ័យតាមស្ថានភាពជាក់ស្ដែងរបស់អតិថិជន ហើយនឹងត្រូវធ្វើបន្តទៅទៀត ក្នុងអំឡុងពេលដែលវិបត្តិនេះមិនទាន់បញ្ចប់នៅឡើយ៕

អត្ថបទ៖ វ៉ាត វិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម