ព័ត៌មានជាតិ
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ទម្លាក់អត្រាការប្រាក់បញ្ញើ ដើម្បីឱ្យសេដ្ឋកិច្ចដំណើរការ
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានសម្រេចទម្លាក់អត្រាការប្រាក់បញ្ញើ នៅចំពេលដែលប្រាក់បញ្ញើអតិថិជនក្នុងវិស័យធនាគា និងហិរញ្ញវត្ថុមានកំណើនខ្ពស់ដល់ជាង ១៣% នៅឆ្នាំ ២០២៣ និងអាចដល់ ២០% នៅក្នុងឆ្នាំ ២០២៤។

លោក តូច ចៅចេក សមាជិកក្រុមប្រឹក្សាភិបាលសមាគមធនាគារ មានប្រសាសន៍នៅក្នុងកម្មវិធីកិច្ចពិភាក្សាស្ដីពីស្ថានភាពបំណុលនៅកម្ពុជា ថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០២៤ នេះថា អត្រានៃការរីកចម្រើនប្រាក់សន្សំនៅក្នុងធនាគារមានកំណើនខ្ពស់នៅឆ្នាំ ២០២៣ ដែលមានកំណើនជាង ១៣% ហើយនៅឆ្នាំ ២០២៤ អាចនឹងកើនដល់ ២០% ខណៈចំនួននៃការផ្ដល់ឥណទានមិនសូវរីកចម្រើនពោលគឺមានតិចតួចត្រឹមតែជាង ២%។
លោក តូច ចៅចេក បញ្ជាក់ថា៖ «ដល់ពេលលុយធនាគារកើនឡើងពេក ធ្វើឱ្យសេដ្ឋកិច្ចមិនដើរ ព្រោះធនាគារបញ្ចេញឥណទានបានតិច ធនាគារទាំងអស់ថ្មីៗនេះ បានបញ្ចុះអត្រាការប្រាក់ កាលពីសម័យក្រោយកូវីដ អ្នកខ្លះឡើងដល់ ៨% ឥឡូវនេះចុះមកដល់ ៣,៧៥% ឬ៣,៥% ដើម្បីកុំឱ្យប្រជាពលរដ្ឋយកលុយទៅដាក់នៅធនាគារ ដោយឱ្យគាត់យកលុយទៅធ្វើអាជីវកម្មដើម្បីឱ្យសេដ្ឋកិច្ចដំណើរការ»។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា មានប្រសាសន៍ថា ប្រជាពលរដ្ឋហាក់មិនសូវចំណាយច្រើននោះទេ ដោយពួកគាត់បានយកប្រាក់ទៅដាក់ក្នុងធនាគារ ដោយសារក្ដីបារម្ភ និងភាពមិនប្រាកដប្រជានៃកំណើនសេដ្ឋកិច្ច និងការធ្លាក់ចុះទ្រព្យសម្បត្តិ នៅចំពេលតម្លៃអចលនទ្រព្យធ្លាក់ចុះ។
យោងតាមធនាគារជាតិនៃកម្ពុជា (NBC) គិតត្រឹមឆមាសទី១ ឆ្នាំ ២០២៤ ប្រាក់បញ្ញើអតិថិជនក្នុងវិស័យធនាគា និងហិរញ្ញវត្ថុ មានចំនួន ៤៩,៩ ប៊ីលានដុល្លារ ដែលមានការកើនឡើងដល់ ២២,៤% ធៀបនឹងឆ្នាំមុន។
គិតត្រឹមឆមាសទី១ ឆ្នាំ ២០២៤ មានអតិថិជនប្រមាណ ៥ លាននាក់ កំពុងប្រើប្រាស់កម្ចីពីប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ ក្នុងនោះឥណទានអតិថិជនបានកើន ២,៦% ដែលមានទំហំទឹកប្រាក់ប្រមាណ ៥៨,៩ ប៊ីលានដុល្លារ៕


អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


