Connect with us

ព័ត៌មានជាតិ

អាជ្ញាធរស្រុកក្រឡាញ់ ណែនាំឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ខណៈទឹកនៅស្ទឹងក្រឡាញ់អាចឈានដល់កម្រិតប្រកាសអាសន្ន

បានផុស

នៅ

អាជ្ញាធរស្រុកក្រឡាញ់ ខេត្តសៀមរាប បានណែនាំឱ្យប្រជាពលរដ្ឋដែលនៅជិតតំបន់ប្រឈមនឹងជំនន់ទឹកភ្លៀង បង្កើនការប្រុងប្រយ័ត្ន ខណៈគិតត្រឹមព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ស្ថានភាពស្ទឹងក្រឡាញ់ កម្ពស់ទឹកស្ថិតក្នុងកម្រិតប្រកាសប្រុងប្រយ័ត្ន (៨.៤០ម៉ែត្រ) នឹងអាចបន្តឈានដល់កម្រិតប្រកាសអាសន្ន (៨.៥០ម៉ែត្រ)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរស្រុក បានជំរុញឱ្យប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងក្នុងឃុំតាអាន ឃុំកំពង់ថ្កូវ ឃុំក្រឡាញ់ និងឃុំសំបួរ បង្កើនការប្រុងប្រយ័ត្ន រៀបចំទុកដាក់ទ្រព្យសម្បត្តិ សត្វពាហនៈ មធ្យោបាយ សម្ភារៈ ត្រៀមបង្កាករណីស្ថានភាពទឹកត្រូវប្រកាសអាសន្ន។ ជាមួយគ្នានេះ សូមឱ្យអាជ្ញាធរឃុំត្រូវបន្តពិនិត្យបើកមុខចូលអូរចេញទៅវាល និងព្រៃលិចទឹក ដករបាំងមុខទឹកគ្រប់ប្រភេទ ដូចជា៖ ធ្នួស ព្រួល អ៊ុយស្បៃមោង សំរាស់ ជាដើម។ល។ ដែលអារាំងស្ទះទឹកបណ្ដាលឱ្យមានការជន់លិច។

សូមជម្រាបថា គិតត្រឹមថ្ងៃទី១៩ ខែកញ្ញានេះ ក្រៅពីទំនប់អាងទឹកក្នុងស្រុកក្រឡាញ់ រួមមាន៖ ទំនប់អាងម្កាក់កម្ពស់ទឹក ១៦.៩០ម៉ែត្រ កម្រិតប្រកាស ១៧.៥០ម៉ែត្រ, ទំនប់អាងក្សាកកម្ពស់ទឹក ២.២០ម៉ែត្រ កម្រិតប្រកាស ២.៥០ម៉ែត្រ, ទំនប់អាងស្ទឹងស្រែង១កំពស់ទឹក ២៦.៣២ម៉ែត្រ កម្រិតប្រកាស ២៧.៥០ម៉ែត្រ និង ទំនប់អាងស្ពានស្រែងកម្ពស់ទឹក ១៣.៨៩ម៉ែត្រ កម្រិតប្រកាស ១៤.៥០ម៉ែត្រ។

ដោយឡែកចំពោះកម្ពស់ទឹកស្ទឹង រួមមាន៖ ស្ទឹងបន្ទាយស្រីកម្ពស់ទឹក ៣.៣០ម៉ែត្រ កម្រិតប្រកាស ៦ម៉ែត្រ, ស្ទឹងជីក្រែងកម្ពស់ទឹក ៨.២០ម៉ែត្រ កម្រិតប្រកាស ៨ម៉ែត្រ, ស្ទឹងក្រឡាញ់កម្ពស់ទឹក ៨.៤០ម៉ែត្រ កម្រិតប្រកាស ៨ម៉ែត្រ, អាងក្រពើកម្ពស់ទឹក ១២.៤០ម៉ែត្រ កម្រិតប្រកាស ១៣.៥០ម៉ែត្រ និងបឹងទន្លេសាបកម្ពស់ទឹក ៦.៣៧ម៉ែត្រ កម្រិតប្រកាស ៩ម៉ែត្រ៕

ដោយ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម