ព័ត៌មានជាតិ
ប្រឡងបាក់ឌុបឆ្នាំនេះ ខេត្តមណ្ឌលគិរីមានសិស្សជាប់និទ្ទេស A ថយចុះធៀបឆ្នាំមុន
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងខេត្តមណ្ឌលគិរី មានសិស្សឆ្នើមប្រឡងបានពិន្ទុខ្ពស់ជាប់និទ្ទេស A ចំនួន ២ នាក់ ថយចុះចំនួន ១ នាក់បើធៀបឆ្នាំ ២០២៤ ដែលមានសិស្សជាប់និទ្ទេស A ចំនួន ៣ នាក់ ។
លោក លី សាមិ ប្រធានមន្ទីអប់រំយុវជននិងកីឡាខេត្តមណ្ឌលគិរី បានប្រាប់(កម្ពុជាជាថ្មី) ថា សម្រាប់បេក្ខជនដែលចូមរួមប្រឡងមធ្យមសិក្សាទុតិយភូមិក្នុងខេត្តមណ្ឌលគិរីឆ្នាំ ២០២៥ មានចំនួន ៦៨២ នាក់ ក្នុងនោះស្រី ៣៧៨ នាក់។ ជាលទ្ធផលបេក្ខជន ដែលប្រឡងជាប់មានចំនួន ៦៤៣ នាក់ ស្រី ៣៥៩ នាក់ គិតជាភាគរយជាប់បាន ៩៤.២៨% និងមានបេក្ខជនប្រឡងបានពិន្ទុខ្ពស់ជាងគេនិទ្ទេស A ចំនួន ២ នាក់ និទ្ទេស B ចំនួន ៥៣ នាក់ និទ្ទេស C ចំនួន ១៨៨ នាក់ និទ្ទេស D ចំនួន ២៧៣ នាក់ និងនិទ្ទេស E ចំនួន ១៥០នាក់។

សម្រាប់បេក្ខជនដែលមានសមត្ថភាពអាចប្រឡងបានពិន្ទុខ្ពស់ជាប់និទ្ទេស A ឆ្នាំមុនទទួលប្រាក់រង្វាន់លើកទឹកចិត្តពីថ្នាក់ដឹកនាំខេត្តចំនួន ៤ លានរៀលក្នុងមួយនាក់។ ប៉ុន្តែសម្រាប់ការប្រឡងបាក់ឌុបក្នុងឆ្នាំនេះ មិនទាន់ដឹងបេក្ខជនដែលទទួលបាននិទ្ទេស A នឹងទទួលបានការឧបត្ថម្ភយ៉ាងណាពីថ្នាក់ដឹកនាំខេត្តនៅឡើយទេ៕
អត្ថបទ រៀម សុខហេង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


