ព័ត៌មានជាតិ
អាជ្ញាធរឃុំស្រែជិៈ អំពាវនាវឱ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់ស្ពានឈើមួយកន្លែងឱ្យប្រុងប្រយ័ត្នខ្ពស់
រដ្ឋបាលឃុំស្រែជិៈ ស្ថិតនៅក្នុងស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលធ្វើដំណើរតាមដងផ្លូវស្រែជិៈទៅឃុំរលួស ដែលឆ្លងកាត់ស្ពានអូរសាកឹប និងស្ពានពាមអំពកនិងកុំដឹកផ្ទុកធ្ងន់លើសទំងន់ ដោយសារស្ពានមានការទ្រុឌទ្រោមជាខ្លាំងរងគ្រោះដោយជំនន់ទឹកភ្លៀង។
ការអំពាវនាវរបស់អាជ្ញាធរឃុំស្រែជិៈ បានធ្វើឡើងបន្ទាប់ពីលោក ពិច តូច មេឃុំស្រែជិៈរួមនឹងប្រជាពលរដ្ឋ ចុះពិនិត្យស្ថានភាពស្ពានឈើមួយកន្លែង គឺស្ពានពាមអំពកដែលមានសភាពទ្រុឌទ្រោមខ្លាំង និងចំនុចព្រែកល្វៀងដែលបាក់ដីបិទផ្លូវពីភូមិស្រែជិៈទៅភូមិល្វៀង កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ម្សិលមិញនេះ។

លោក ពិច តូច មេឃុំស្រែជិៈ បានឱ្យដឹងថា តាមការពិនិត្យឃើញជាក់ស្ដែង ដោយសារស្ពានឈើនេះមានអាយុកាលយូរណាស់មកហើយ ស្ថានភាពមានការទ្រុឌទ្រោមខ្លាំង ដោយពុកសសរជើងក្រោម ហើយរង្គើរនិងគ្មានបង្កាន់ដៃទៀតផង។ ចំពោះរថយន្តធុនតូច ពេលបើកឆ្លងកាត់ត្រូវបើកថ្នមៗ មិនអាចដឹកធ្ងន់បានទេ។


ជាមួយគ្នានោះ អាជ្ញាធរឃុំស្រែជិៈ រួមជាមួយបងប្អូនប្រជាពលរដ្ឋ បាននាំគ្នាជួសជុលស្ពានពាមអំពក ដើម្បីឱ្យបានធ្វើដំណើរជាបណ្ដោះអាសន្ន និងបានចុះទៅដល់ចំនុចព្រែកល្វៀង ដែលមានការបាក់ដីបិតផ្លូវពីភូមិស្រែជិៈ តភ្ជាប់ទៅភូមិល្វៀង ធ្វើឱ្យពិបាកដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ទន្ទឹមនឹងស្ថានភាពស្ពានមានសភាពទ្រុឌទ្រោមនោះដែរ លោកមេឃុំស្រែជិៈ បានបញ្ជាក់ថា ផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៧ តាមច្រកចូលភូមិស្រែស្បូវ ឃុំក្បាលដំរី មកដល់ឃុំរលួស និងបន្តឆ្ពោះមកកាន់ឃុំស្រែជិៈ ស្រុកអូរគ្រៀងសែនជ័យ សព្វថ្ងៃនេះ គឺមានការលំបាកខ្លាំង ផ្លូវរងការខូចខាតគ្រប់កន្លែង ដែលផ្លូវនេះ ជាប្រភេទផ្លូវក្រាលគ្រួសក្រហមដីធម្មជាតិ មានប្រវែងសរុបប្រមាណជា ៥០គីឡូម៉ែត្រ៕
អត្ថបទ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


