Connect with us

ព័ត៌មានជាតិ

ពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង​​ប្រមាណជា ៨២ ​គ្រួសារ នៅស្រុកចិត្របុរីត្រឡប់ទៅលំនៅដ្ឋាន​វិញ

បានផុស

នៅ

អាជ្ញាធរស្រុកចិត្របុរី ខេត្តក្រចេះ​បានឱ្យកម្ពុជាថ្មីដឹង នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នេះថា មានប្រជាពលរដ្ឋ សរុបប្រមាណជា ៨២គ្រូសារ នៅក្នុងឃុំថ្មី និងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ បានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ក្រោយរងគ្រោះដោយជំនន់ទឹកភ្លៀង កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥។

លោក យិន វណ្ណៈ អភិបាលស្រុកចិត្របុរី បានឱ្យដឹងនារសៀលថ្ងែទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះថា អាជ្ញាធរស្រុកចិត្របុរី ដឹកនាំដោយរូបលោកផ្ទាល់បានចុះពិនិត្យស្ថានភាពជាក់ស្ដែងនូវការខូចផ្លូវមួយចំនួន ក្នុងភូមិសាស្រ្ត ក្រោយរងការខូចខាត់ដោយសារជំនន់ទឹកភ្លៀងបានហក់ឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក បានបន្តថា តាមការចុះពិនិត្យស្ថានភាពជាក់ស្ដែង សង្កេតឃើញថា មានឃុំចំនួន ៣ ក្នុងស្រុកចិត្របុរី បានរងការលិចដោយសារជំនន់ទឹកភ្លៀងបានហក់ឡើង ធ្វើឱ្យប៉ះពាល់ និងទឹកលិចក្រោមផ្ទះពលរដ្ឋជាច្រើនគ្រួសារ ហើយអាជ្ញាធរឃុំ ក៏បានជម្លៀសប្រជាពលរដ្ឋមួយចំនួនចេញទៅទីទួលសុវត្ថិភាពផងដែរ។

ជាមួយគ្នានោះ ផ្ទះពលរដ្ឋជាច្រើនខ្នងនិងដំណាំមួយចំនួនត្រូវបានលិចលង់ហេីយផ្លូវលំជាច្រើនខ្សែ បានរងការខូចខាតដោយសារគ្រោះជំនន់ទឹកភ្លៀង។

លោកអភិបាលស្រុកចិត្របុរី បានបញ្ជាក់ថា ស្ថានភាពទឹក នារសៀលថ្ងៃនេះ នៅភូមិមួយចំនួនបានស្រក់ចុះវិញបណ្ដើរៗហើយខណៈដែលប្រជាពលរដ្ឋដែលជម្លៀសទៅទីទួលសុវត្ថិភាព ពួកគាត់បានត្រឡប់ទៅវិញអស់ហើយ ដោយសារស្ថានភាពទឹកជំនន់ទឹកភ្លៀង ស្រកចុះវិញហើយ រីឯផលប៉ះពាល់នៅពុំទាន់ធ្ងន់ធ្ងរ និងប៉ះពាល់ដល់ទ្រព្យសម្បត្តិ៍ អាយុជីវិត មនុស្ស និងសត្វនៅឡើយទេ៕

អត្ថបទ ៖ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម