Connect with us

ព័ត៌មានជាតិ

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង រដ្ឋបាលខេត្តកំពង់ធំ រួមគ្នា​ផ្សព្វផ្សាយ​បញ្ហា​គ្រឿងញៀន App NoDrug ដល់ប្រជាពលរដ្ឋ

បានផុស

នៅ

កំពង់ធំ ៖ រសៀល ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណៈកម្មាធិការ​ត្រួតពិនិត្យគ្រឿងញៀន​ខេត្តកំពង់ធំ បានរួមគ្នាផ្សព្វផ្សាយបញ្ហាគ្រឿងញៀន និង ជំរុញការប្រើប្រាស់App NoDrug ដល់ប្រជាពលរដ្ឋឃុំសានគរនិងប្រជាសហគមន៍នេសាទបឹងស្ពង់ និងប្រជាសហគមន៍កសិកម្មសានគរមានជ័យដោយមានការចូលរួមពីអាជ្ញាធរថ្នាក់ខេត្ត ស្រុក ឃុំ នៅវត្តសានគរ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ សរុបជាង៣០០នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក  ដួង ច័ន្ទដារ៉ា អភិបាលរងតំណាងលោកអភិបាលស្រុកកំពង់ស្វាយ បាន​រាយការណ៍​ពីស្ថានភាពភូមិសាស្រ្ត សេដ្ឋកិច្ច និងសន្តិសុខសណ្តាប់ធ្នាប់ពិសេសការបង្ការ ទប់ស្កាត់ បញ្ហាគ្រឿងញៀន ក្នុងមូលដ្ឋានស្រុកជាប់ផ្លូវជាតិ និងបឹងទន្លេសាបមួយនេះ។

ក្នុងនាម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ បានពាំនាំនូវការកោតសរសើរ ថ្លែងអំណរគុណពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរ​ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ដល់​អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​ដែលបានសហការរួមគ្នាថែរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងបង្ការ ទប់ស្កាត់ បញ្ហាគ្រឿងញៀននិយាយជារួមខេត្តកំពង់ធំនិងនិយាយដោយឡែកស្រុកកំពង់ស្វាយ ។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានស្នើសុំដល់អាជ្ញាធរគ្រប់ថ្នាក់ប្រជាពលរដ្ឋ និងប្រជាសហគមន៍នេសាទបឹងស្ពង់ និងប្រជាសហគមន៍កសិកម្មសានគរមានជ័យសូមបន្តរួមគ្នាចូលរួមចំណែកក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយលើកកម្ពស់ការទាញយកប្រើប្រាស់ App NoDrug សំដៅរក្សាសុវត្ថិភាពមូលដ្ឋានសហគមន៍៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម