ព័ត៌មានជាតិ
កម្មវិធីស្ថាបនិកវ័យក្មេង ដំណើរការនៅខេត្តសៀមរាបដើម្បីពង្រឹងសមត្ថភាពយុវជន ក្លាយជាអ្នកបង្កើតការងារពេលអនាគត
កម្មវិធីស្ថាបនិកវ័យក្មេង (Young Founder Launchpad Program) ត្រូវបានដាក់ឱ្យបើកដំណើរការនៅខេត្តសៀមរាប នាថ្ងៃទី០៤ តុលា ២០២៥ គោលបំណងផ្តល់ការបណ្តុះបណ្តាល បំប៉ន រយៈពេលប្រាំបីសប្តាហ៍រដល់សិស្សវិទ្យាល័យឱ្យបានពេញលេញនូវជំនាញពាក់ព័ន្ធសម្រាប់សហគ្រិនភាព ឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើនឡើងសម្រាប់ផ្នត់គំនិត និងការអភិវឌ្ឍជំនាញសហគ្រិនភាពនៅកម្រិតអប់រំវិទ្យាល័យ។ ក្នុងនោះ ចាប់ផ្តើមពីការបង្កើតគំនិតផ្តួចផ្តើម និងការបង្កើតគំរូដើមរហូតដល់ការធ្វើបទបង្ហាញ និងការកែលម្អអាជីវកម្ម។

ក្រោមការគាំទ្រថវិការួមគ្នាដោយអង្គការ Mission Alliance និង សហគ្រិនខ្មែរ (Khmer Enterprise) ក្នុងភាពជាដៃគូជាមួយ សាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ និងអនុវត្តដោយអង្គការ កម្មវិធីរយៈពេលប្រាំបីសប្តាហ៍នេះមានបំណង ជំរុញការច្នៃប្រឌិតបង្កើតឱកាសនាពេលអនាគតនិងបំពាក់បំប៉ន សិស្សនូវជំនាញដែលមិនត្រឹមតែបង្កើនបំណិន និងគោលដៅសិក្សានៅសាកលវិទ្យាល័យប៉ុណ្ណោះទេប៉ុន្តែក៏អាចផ្តល់ អំណាចដល់ពួកគាត់ ឱ្យចូលរួមចំណែកដល់សកម្មភាពសេដ្ឋកិច្ចមូលដ្ឋានរបស់ពួកគាត់ ក៏ដូចជាអាចឈានចូលក្នុង ពិភពបច្ចេកវិទ្យារដោយជៀសបានពីហានិភ័យ និងមានប្រសិទ្ធភាព។ ក្នុងចំណោមបេក្ខជនជាង ២០០ នាក់ សិស្សវិទ្យាល័យចំនួន៤៨ នាក់ត្រូវ បានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ សម្រាប់សិស្សថ្នាក់ជំនាន់ដំបូងនៃកម្មវិធីស្ថាបនិកវ័យក្មេង។ កម្មវិធីនឹងចាប់ផ្តើមនៅខែតុលានេះ ដោយរួមបញ្ចូល នូវសមាសធាតុសិក្សា ដូចជាការបណ្តុះបណ្តាលល្អៗ ព្រោះមានការចូលរួមពីអ្នកជំនាញមានបទពិសោធន៍ពីវិស័យ ឯកជន និងសហគ្រិនដែលជោគជ័យ។
បន្ថែមពីនេះ កម្មវិធីក៏មានផ្តល់នូវវគ្គបណ្តុះបណ្តាលសហគ្រិនភាព ការរៀនដោយអនុវត្តជាក់ស្តែង ហើយសិស្សទទួល បានការជ្រោមជ្រែងពីអ្នកតំណាងសិស្សសាកលវិទ្យាល័យដែលជាអ្នកណែនាំចំនួន ១៣ នាក់ដើម្បីជំរុញ និងពន្លឿន ការរៀនសូត្រ។ នៅចុងបញ្ចប់នៃកម្មវិធី សិស្សទាំងអស់នឹងទទួលបានចំណេះដឹង និងជំនាញផ្នែកនវានុវត្តន៍ ការរៀបចំផែនការអាជីវកម្ម ការសាកល្បង ការគ្រប់គ្រងហិរញ្ញវត្ថុ ការយល់ដឹងផ្នែកច្បាប់ដែលពាក់ព័ន្ធ និងការធ្វើបទបង្ហាញចុងក្រោយពីគំនិតអាជីវកម្មដែលបានផ្តួចផ្តើមឡើង។

លោក ប៉ែន ចិន្តា នាយកប្រតិបត្តិនៃអង្គការ ELIX បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកម្មវិធីបណ្តុះបណ្តាល នេះសម្រាប់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពរបស់កម្ពុជា ហើយលោកលើកឡើងថាការបណ្តុះបណ្តាលទេពកោសល្យ ក្នុងស្រុកជាមួយធនធានដ៏សំខាន់។ លោកក៏បានមានប្រសាសន៍ថា “អង្គការ ELIX ពិតជារំភើបចិត្តក្នុងការ ណែនាំនៃកម្មវិធីស្ថាបនិកវ័យក្មេងនេះដែរ ព្រោះវាជាកម្មវិធីមួយដែលលផ្តល់ឱកាសដល់យុវជនកម្ពុជាក្នុងការកសាង ជំនាញ និងភាពជាអ្នកដឹកនាំនាពេលអនាគត។ ការសហការរួមគ្នាជាមួយ អង្គការ Mission Alliance. សហគ្រិនខ្មែរ ជាមួយនឹង សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ផ្តល់ជាវេទិកាដល់យុវជន ស្វែងយល់គំនិតថ្មីៗ គិតប្រកបដោយភាពច្នៃប្រឌិត និងក្លាយជាអ្នកបង្កើតការងារឬអ្នកច្នៃប្រឌិតថ្មីៗ នៅក្នុងកម្លាំងពលកម្មដែលមាន ការផ្លាស់ប្តូរផងដែរ។ គំនិតផ្តួចផ្តើមនេះមានគោលបំណងផ្តល់ឱ្យសិស្សានុសិស្សនូវ ភាពជឿជាក់ ក៏ដូចជាឧបករណ៍ដើម្បីកំណត់អនាគត របស់កម្ពុជាក្នុងយុគសម័យឌីជីថល។”
អង្គការ Expert Leadership Innovation Exchange (ELIX) គឺជាអង្គការក្នុងស្រុកមួយ ដែលធ្លាប់បម្រើ ការងារជាដៃគូអនុវត្តនៃកម្រោងគាំទ្រដោយអាមេរិក Digital Workforce Development (DWD) ដែលមានគោលបំណងផ្តល់ដល់យុវជនកម្ពុជានូវការគាំទ្រក្នុងការបង្កើនជំនាញ ធនធាន និងចំណេះដឹងដែលចាំ បាច់ដើម្បីជោគជ័យក្នុងយុគសម័យឌីជីថល។
លោក សាន់ ម៉ូស តំណាងដឹកនាំ និងជាអ្នកគ្រប់គ្រងគម្រោងប្រចាំអង្គការ Mission Alliance Cambodia បានគូសបញ្ជាក់អំពីការតាំងចិត្តក្នុងការលើកស្ទួយសហគមន៍ និងជំរុញការអភិវឌ្ឍខ្លួន។ លោកមានប្រសាសន៍ថា៖ “Mission Alliance Cambodia មានសេចក្តីរីករាយក្នុងការចូលរួមគាំទ្រគម្រោងនេះ ជាមួយដៃគូ អង្គការ ELIX សហគ្រិនខ្មែរ និង សាកលវិទ្យាល័យអាស៊ីអាគ្នេយ៍។
កម្មវិធីនេះបានឆ្លើយតបទៅនឹងគោលដៅសំខាន់ ជាសកលរបស់យើងគឺ៖ ការបើកផ្លូវឱ្យប្រជាជនអាចកសាងជោគវាសនាខ្លួនឯង។ តាមរយៈការពង្រឹងស្មារតីចាប់ផ្តើមអាជីវកម្មដល់យុវជន យើងកំពុងចាក់គ្រឹះសម្រាប់អនាគតមួយដែលរីកចម្រើន និងអាចចិញ្ចឹមខ្លួនឯងបាននៅ កម្ពុជា ។”
សហគ្រិនខ្មែរបានសហការជាមួយអង្គការ ELIX, អង្គការ Mission Alliance Cambodia និងសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ដើម្បីចូលរួមដោយផ្ទាល់ក្នុងការបណ្តុះបណ្តាលនិងជំរុញនវានុវត្តន៍ និងការបង្កើតការងារ ជាមួយសិស្សវិទ្យាល័យ។ កម្មវិធីស្ថាបនិកវ័យក្មេង ក៏បានឆ្លុះបញ្ចាំង ពីការប្តេជ្ញាចិត្តក្នុងការកសាងបរិស្ថានសហគ្រិន ភាពដែលមានលំនឹងនិងមានភាពរស់រវើកដើម្បីជម្រុញនូវកំណើនសេដ្ឋកិច្ចនៅកម្ពុជានាពេលអនាគត។
សិស្សជំនាន់ដំបូងនៃកម្មវិធីស្ថាបនិកវ័យក្មេង នឹងចាប់ផ្តើមវគ្គបណ្តុះបណ្តាលនៅខែតុលា។ វគ្គនេះនឹងត្រូវបានចាត់ទុកជាវេទិកាបណ្តុះបណ្តាលសហគ្រិនវ័យក្មេងសម្រាប់យុវជនជំនាន់ក្រោយ ដែលនឹងក្លាយជាអ្នកបង្កើតការងារនា ពេលអនាគតនៅកម្ពុជា។ សិក្ខាកាមនឹងចូលរួមចំណែកដ៏សំខាន់ ដល់មូលដ្ឋានសហគ្រិនភាព ជាពិសេសជាមួយ ការណែនាំ ពីអ្នកជំនាញក្នុងការជំរុញភាពផ្លាស់ប្តូរឌីជីថល និងនវានុវត្តន៍នៅប្រទេសកម្ពុជា។
ដោយ៖គឿនវេត




-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


