ព័ត៌មានជាតិ
ព្រឹទ្ធសភាកម្ពុជាជំរុញឱ្យរដ្ឋាភិបាលថៃចាត់វិធានការចំពោះទង្វើអសីលធម៌របស់ជនជាតិខ្លួនដែលបានប្រមាថលើសម្ដេចតេជោ
ព្រឹទ្ធសភាកម្ពុជាប្រកាសថ្កោលទោសចំពោះសកម្មភាពអសីលធម៌របស់ជនជាតិថៃមួយចំនួនដែលបានប្រមាថលើថ្នាក់ដឹកនាំកម្ពុជា ជាពិសេសនោះ គឺសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ ទង្វើដ៏អាក្រក់របស់ជនជាតិថៃបែបនេះ ព្រឹទ្ធសភាកម្ពុជាបានជំរុញឱ្យរដ្ឋាភិបាលថៃត្រូវមានវិធានការឆ្លើយតបជាបន្ទាន់ កុំឱ្យកើតមានឡើងបន្តទៀត។

ការប្រតិកម្មរបស់ព្រឹទ្ធសភាកម្ពុជានេះ គឺធ្វើឡើងបន្ទាប់ពីមានជនជាតិថៃមួយចំនួនបានយករូបថតរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា ជាអាទិ៍រូបថតសម្តេចតេជោប្រធានព្រឹទ្ធសភា សម្តេចធិបតីនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំយោធាកម្ពុជា ទៅធ្វើសកម្មភាពមិនគួរគប្បី ដូចជាយកទៅធ្វើជាផ្ទាំងបាញ់ស៊ីបសម្រាប់ចាប់យករង្វាន់ និងយកទៅដាក់តាំងជារូបទីងមោង ដោយបានវាយប្រហារ និងប្រមាថជាសាធារណៈជាដើម។

ទង្វើដែលជនជាតិថៃកំពុងធ្វើនេះ ព្រឹទ្ធសភាកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍សម្ដែងការសោកស្តាយ និងបានប្រកាសថ្កោលទោសយ៉ាងខ្លាំងបំផុតចំពោះទង្វើវាយប្រហារ និងគ្មានការគោរពមកលើសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងឥស្សរជនកម្ពុជាផ្សេងទៀត។
ព្រឹទ្ធសភា ចាត់ទុកថា អាកប្បកិរិយាបែបនេះ ជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ តម្លៃសីលធម៌ និងការគោរពគ្នាទៅវិញទៅមករវាងប្រជាជាតិ និងប្រជាជាតិ ហើយក៏បានធ្វើឱ្យប៉ះពាល់ដល់ស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាព និងសន្តិសហវិជ្ជមាន ដែលជាគោលការណ៍គ្រឹះក្នុងការដឹកនាំទំនាក់ទំនងរវាងកម្ពុជា-ថៃក្នុងនាមជាសមាជិកក្នុងអាស៊ាន និងសហគមន៍អន្តរជាតិ។

សេចក្ដីថ្លែងការណ៍របស់ព្រឹទ្ធសភាកម្ពុជាបានគូសបញ្ជាក់អំពីទំនួលខុសត្រូវរបស់រដ្ឋាភិបាលថៃក្នុងការចាត់វិធានការដោះស្រាយបញ្ហានេះក្នុងលក្ខណៈជាប្រទេសជាតិមួយដែលមានអរិយធម៌ និងថ្លៃថ្នូរ ដើម្បីទប់ស្កាត់កុំឱ្យអំពើស្រដៀងគ្នានេះកើតឡើងនៅពេលអនាគត។ ព្រឹទ្ធសភា សង្កត់ធ្ងន់ថា មិត្តភាពរវាងកម្ពុជា និងថៃ គឺត្រូវតែផ្អែកលើគុណតម្លៃការយោគយល់គ្នា ការគោរពគ្នាទៅវិញទៅមក និងសមភាព ដែលជាកត្តាចាំបាច់ ដើម្បីទ្រទ្រង់សន្តិភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។
ប៉ុន្តែយ៉ាងណា នៅចំពោះមុខការបង្កហេតុដោយចេតនារបស់ជនជាតិថៃនេះ សម្តេចតេជោ បានអំពាវនាវដល់ប្រជាជនខ្មែរទាំងអស់ឱ្យរក្សាភាពស្ងប់ស្ងាត់ ចៀសវាងការសងសឹក និងប្រកាន់ខ្ជាប់នូវស្មារតីនៃការឯកភាពជាតិ និងការអត់ធ្មត់។ ការអំពាវនាវនេះ គឺបានបង្ហាញពីចរិតថ្លៃថ្នូរ និងសីលធម៌ដែលបន្តជំរុញឱ្យមានសន្តិភាព និងភាពសុខដុមរមនានៅក្នុងប្រទេសកម្ពុជា និងតំបន់៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


