នយោបាយ
មេដឹកនាំថ្នាក់មូលដ្ឋានរបស់អតីត CNRP បន្តហូរចេញទៀតហើយ ខណៈអតីតមេដឹកនាំរបស់ខ្លួនអត់ខ្វល់
អតីតថ្នាក់ដឹកនាំនៅតាមមូលដ្ឋានរបស់អតីតគណបក្សសង្គ្រោះជាតិ (CNRP) ចាប់ផ្តើមបន្តហូរចេញទៀតហើយ ដោយសារតែអស់សង្ឃឹមលើអតីតថ្នាក់ដឹកនាំរបស់ខ្លួន ដែលមកដល់ពេលនេះហើយនៅមិនខ្វល់ពីសមាជិក និងអ្នកគាំទ្រ ដែលកំពុងស្ថិតនៅក្នុងប្រទេស នេះបើតាមការបញ្ជាក់ពីអតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិមួយរូប។

លោក ជីវ កត្តា អតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិ ហើយបច្ចុប្បន្នជាប្រធានគណបក្សខ្មែរស្រឡាញ់ជាតិបានប្រាប់កម្ពុជាថ្មី នារសៀលថ្ងៃទី១៣ ខែសីហា នេះថា រហូតមកដល់ពេលនេះ គណបក្សរបស់លោករៀបចំបេក្ខជនតាមឃុំ សង្កាត់ បានប្រមាណ៣០០ ទៅ៤០០ ឃុំ សង្កាត់ហើយ ហើយជាគោលបំណងគណបក្ស នឹងរៀបចំឲ្យបានគ្រប់ខេត្តទាំងអស់ នៅទូទាំងប្រទេស។

បើតាមលោក ជីវ កត្តា ខណៈដែលគណបក្សរបស់លោកកំពុងដំណើការរៀបចំនេះ មានអតីតថ្នាក់ដឹកនាំនៅតាមមូលដ្ឋានរបស់អតីតគណបក្សសង្គ្រោះជាតិ (CNRP) បានសុំមកចូលរួមច្រើនណាស់ ហើយនៅថ្ងៃស្អែក (ទី១៤ ខែសីហា) នេះ លោកនឹងទៅទទួល ក៏ដូចជាសំណេះសំណាលពួកគាត់ប្រមាណ២០ ទៅ៣០ នាក់ទៀតនៅខេត្តកំពង់ចាម។

បើតាមលោក ជីវ កត្តា មនុស្សដែលលោកទៅទទួលនេះ ពួកគាត់ខ្លះមេឃុំ ជាជំទប់ ក្រុមប្រឹក្សា នៅតាមមូលដ្ឋាន។ គួររំលឹកថា អតីតគណបក្សសង្គ្រោះជាតិ (CNRP) ត្រូវបានតុលាការកំពូលប្រកាសរំលាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោយពីរកឃើញថា គណបក្សនេះបានជាប់ពាក់ព័ន្ធ នឹងការរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ហើយមន្ត្រីគណបក្សនេះចំនួន១១៨នាក់ ត្រូវបានហាមឃាត់សិទ្ធិធ្វើនយោបាយរយៈពេល៥ឆ្នាំ។
ចំណែកលោក កឹម សុខា ដែលជាប្រធានគណបក្ស ត្រូវបានចាប់ខ្លួន ក្រោមការចោទប្រកាន់ពីបទសន្ទិដ្ឋភាពជាមួយបរទេស។

ក្រោយពីគណបក្សត្រូវបានតុលាការប្រកាសរំលាយ សមាជិក សមាជិកា សកម្មជន ក៏ដូចជាអ្នកគាំទ្រ ក្នុងនោះក៏មានថ្នាក់ដឹកនាំសំខាន់ៗផងដែរ បានចាប់ផ្តើមបែកបាក់ ដោយបង្ហាញទស្សនផ្សេងៗគ្នា ហើយបានហូរចេញជាបន្តបន្ទាប់ ដោយអ្នកខ្លះបានទៅចូលរួមគណបក្សផ្សេងៗ ជាពិសេសគណបក្សប្រជាជនកម្ពុជា ហើយថ្នាក់ដឹកនាំមួយចំនួនបានចាប់ផ្តើមស្នើសុំសិទ្ធធ្វើនយោបាយឡើងវិញ ហើយក្រុមខ្លះបានទៅបង្កើតគណបក្សថ្មី ហើយក្រុមខ្លះចូលរួមជាមួយគេ ហើយការបែកខ្ញែកគ្នានេះ ដោយសារតែពួកគេលែងសង្ឃឹមលើមេដឹកនាំរបស់ខ្លួន ដែលមិនខ្វល់ពីសុខទុក្ខរបស់ពួកគេ ហើយសាងតែទោសកំហុស ធ្វើឲ្យតុលាការចោទប្រកាន់ជាច្រើនករណី រហូតហ៊ានប្រមាថព្រះមហាក្សត្រថែមទៀត៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


