Connect with us

នយោបាយ

សម្តេច ហ៊ុន សែន ផ្តាំទៅពលរដ្ឋមីយ៉ាន់ម៉ាដែលដុតរូបសម្តេចថា ពួកគេនឹងទទួលបានសន្តិភាពនៅពេលខាងមុខ

បានផុស

នៅ

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ មិនបានសម្តែងការខឹងសម្បារនឹងពលរដ្ឋមីយ៉ាន់ម៉ាមួយចំនួនដែលបានដុតរូបសម្តេច ដើម្បីជាការប្រឆាំងនឹងវត្តមានរបស់សម្តេចទៅប្រទេសនេះនោះទេ។ តែផ្ទុយទៅវិញ សម្តេចប្រមុខដឹកនាំកម្ពុជា បានផ្តាំទៅពួកគេថា ពួកគេនឹងទទួលបានផលប្រយោជន៍ ទទួលបានសន្តិភាពនៅពេលខាងមុខដែលកើតចេញពីការខិតខំរបស់សម្តេច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«ខ្ញុំយល់អារម្មណ៍របស់អ្នក ដូចជាមានដុតទាំងរូបថតមិនអ៊ុងឡាំង ហើយរូបថតខ្ញុំផង សូមអញ្ជើធ្វើអី ក៏ធ្វើចុះ ប៉ុន្តែ អ្នកឯងនឹងទទួលផលប្រយោជន៍នៅពេលក្រោយ អំពីការស្តារឡើងវិញ ការវិលត្រឡប់នៃសន្តិភាព ដូចជា ដំណើរការប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា»។ នេះ គឺជាការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាលថ្មីនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បានគូសបញ្ជាក់ថា នៅពេលនេះ កុំអាលសន្និដ្ឋានបែបនេះ បែបនោះ ពីព្រោះសម្តេច មិនទាន់បានចាប់ផ្តើមធ្វើសកម្មភាពនោះទេ ពោល គឺស្ថិតនៅជាគម្រោងនៅឡើយ។ តែទោះជាយ៉ាងណាក៏ដោយ សម្តេច បានបញ្ជាក់ប្រាប់ថា ទុកពេលកម្ពុជាធ្វើការងារលើបញ្ហានៅមីយ៉ាន់ម៉ានេះ ព្រោះការចរចាមិនអាចធ្វើភ្លាមសម្រេចបានភ្លាមនោះទេ គឺទាមទារពេលវេលា៕

អត្ថបទ ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម