Connect with us

នយោបាយ

ដំណាក់កាល​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង ក្រុមប្រឹក្សាឃុំ សង្កាត់​ទូទាំងប្រទេស​ទទួលបាន​បណ្តឹង​សរុប​ចំនួន​១៥

បានផុស

នៅ

គិត​ត្រឹម​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២២ ក្នុងដំណាក់កាល​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង និង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត ដែល​នឹងត្រូវ​លុប​ចេញពី​បញ្ជី​បោះឆ្នោត ឆ្នាំ​២០២១ ក្រុមប្រឹក្សាឃុំ សង្កាត់ (​កបឃ​.​ស​) ទូទាំងប្រទេស ទទួលបាន​ពាក្យបណ្តឹង​សរុប​ចំនួន​១៥ បណ្តឹង ដែល​សុទ្ធសឹងតែ​ជា​ពាក្យ​បណ្ដឹងតវ៉ា ដោយឡែក​នៅ​ថ្នាក់ គ​.​ជ​.​ប និង​នៅ​ថ្នាក់​ក្រុមប្រឹក្សាធម្មនុញ្ញ ពុំទាន់​ទទួលបាន​ពាក្យបណ្ដឹង​ណាមួយ​ឡើយ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី គ​.​ជ​.​ប នា​រសៀល​ថ្ងៃទី​១០ ខែមករា នេះ​។

បើតាម​គ​.​ជ​.​ប នៅ​កំពង់ស្ពឺ មាន​៧ បណ្ដឹង​, ខេត្តកណ្ដាល មាន​១ បណ្ដឹង​, ខេត្តក្រចេះ មាន​១ បណ្ដឹង​, ភ្នំពេញ មាន​៣ បណ្ដឹង​, ពោធិ៍សាត់​មាន​១ បណ្ដឹង​, ស្វាយរៀង មាន​១ បណ្ដឹង​, តាកែវ​មាន​១ បណ្ដឹង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ​.​ជ​.​ប បាន​ឲ្យ​ដឹង​ដែរ​ថា ការដាក់ ការទទួល និង​ការដោះស្រាយ​ពាក្យបណ្តឹង​ក្នុងដំណាក់កាល​នៃ​ការបិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង​និង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត ដែល​នឹងត្រូវ​លុប​ចេញពី​បញ្ជី​បោះឆ្នោត​ឆ្នាំ​២០២១ មាន​៣ ដំណាក់កាល​រួមមាន ៖

​ទី​១, ការដាក់ ការទទួល​ពាក្យបណ្តឹង​នៅ កបឃ​.​ស មាន​រយៈពេល ១០​ថ្ងៃ​យ៉ាងយូរ បន្ទាប់​ពីថ្ងៃ​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង និង​ការដោះស្រាយ​ពាក្យបណ្តឹង​មាន​រយៈពេល ៣​ថ្ងៃ​យ៉ាងយូរ បន្ទាប់​ពីថ្ងៃ​បានទទួល​ពាក្យបណ្ដឹង​។​

​ទី​២, ការដាក់ ការទទួល​ពាក្យបណ្តឹង​នៅ គ​.​ជ​.​ប មាន​រយៈពេល ៥​ថ្ងៃ​យ៉ាងយូរ បន្ទាប់​ពីថ្ងៃ​បានទទួល​សម្រង់​សេចក្ដីសម្រេច (​ទ​.១២០៣) របស់ កបឃ​.​ស និង​ការដោះស្រាយ​ពាក្យបណ្តឹង​រយៈពេល ៥​ថ្ងៃ​យ៉ាងយូរ បន្ទាប់​ពីថ្ងៃ​បានទទួល​ពាក្យបណ្ដឹង​។​

​ទី​៣, ការដាក់ ការទទួល​ពាក្យបណ្តឹង​នៅ​ក្រុមប្រឹក្សាធម្មនុញ្ញ មាន​រយៈពេល ៥​ថ្ងៃ​យ៉ាងយូរ បន្ទាប់​ពីថ្ងៃ​បានទទួល​សម្រង់​សេចក្ដីសម្រេច (​ទ​.១២០៣) របស់ គ​.​ជ​.​ប និង​ការដោះស្រាយ​ពាក្យបណ្តឹង រយៈពេល ១០​ថ្ងៃ​យ៉ាងយូរ បន្ទាប់​ពីថ្ងៃ​បានទទួល​ពាក្យបណ្ដឹង​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម