Connect with us

ព័ត៌មានជាតិ

មន្រ្តីជំនាញ ចុះពិនិត្យទីសត្តឃាតដ្ឋាន និងកន្លែងលក់ផលិតផលសត្វនៅស្រុកស្រែអំបិល

បានផុស

នៅ

ក្រុមមន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តកោះកុង បានចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសសត្តឃាតដ្ឋាន និងកន្លែងតាំងលក់ផលិតផលសត្វលើទីផ្សារ នៅឃុំស្រែអំបិល ស្រុកស្រែអំបិល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ទូច ប៊ុណ្ណារិទ្ធ ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង បានឱ្យដឹងនារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥នេះថា ក្រុមការងារតែងធ្វើផែនការសកម្មភាពចុះពិនិត្យកន្លែងសត្តឃាត និងតូបលក់ដូរសាច់សត្វជាប្រចាំ ដើម្បីធានាបានសុវត្ថិភាពសម្រាប់អ្នកបរិភោគប្រើប្រាស់។

បើតាមលោក ទូច ប៊ុណ្ណារិទ្ធ លោកបានណែនាំដល់ម្ចាស់សត្តឃាត និងអាជីវករ ត្រូវរៀបចំអនាម័យបរិស្ថានអោយស្អាតល្អត្រឹមត្រូវតាមបច្ចេកទេស និងចុះបញ្ជីអាជីវកម្មសមស្របតាមច្បាប់កំណត់ ដោយមិនធ្វើអាជីវកម្មគ្មានច្បាប់នោះទេ ដែលនឹងប្រឈមចំពោះមុខច្បាប់។

លោកប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលបន្តថា សាច់សត្វជ្រូកដែលអាជីវករកំពុងតាំងលក់ដូរនៅលើទីផ្សារ ភាគច្រើនជាសត្វជ្រូកដែលទិញពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាទិញពីក្រុមហ៊ុន ម៉ុងឬទ្ធី និងក្រុមហ៊ុនCP។ បច្ចុប្បន្ន ម្ចាស់សត្តឃាត និងអាជីវករលក់ដូរសាច់ជ្រូក បានអនុវត្តល្អទៅតាមការណែនាំ ព្រមទាំងច្បាប់ដែលបានកំណត់ ពុំមានការលក់ដូរសាច់សត្វគ្មានគុណភាពនោះទេ។

សូមជម្រាបថា បច្ចុប្បន្ន ខេត្តកោះកុងមានសត្តឃាតដ្ឋាន និងអាជីវករលក់ដូរសាច់ជ្រូក ប្រមាណជាង១០០កន្លែង ភាគច្រើនមានច្បាប់មានអនុញ្ញាតចេញដោយរដ្ឋបាលខេត្ត និងមន្ទីរជំនាញ។ ដោយឡែកសម្រាប់អាជីករដែលមិនទាន់សុំច្បាប់ ត្រូវបានក្រុមមន្រ្តីជំនាញជំរុញទៅបំពេញបែបបទចុះបញ្ជី ដើម្បីងាយស្រួលគ្រប់គ្រង៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម