Connect with us

នយោបាយ

ប្រមុខការទូតកម្ពុជា ៖ «យើងសង្ឃឹមថា ប្រទេសមីយ៉ាន់ម៉ា នឹងឆាប់ទទួលបានស្ថិរភាព និងសន្តិភាព»

បានផុស

នៅ

ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន បានបង្ហាញក្តីសង្ឃឹមថា ប្រទេសមីយ៉ាន់ម៉ា នឹងឆាប់ទទួលនឹងឆាប់ទទួលបានស្ថិរភាព និងសន្តិភាព។ ការបង្ហាញក្តីសង្ឃឹមដូច្នេះ គឺក្នុងពេលដែលកម្ពុជាក្នុងនាមជាប្រធានអាស៊ានកំពុងខិតខំស្វែងការដំណោះស្រាយដោយសន្តិវិធីសម្រាប់ប្រ​ជា​ជាតិមីយ៉ាន់ម៉ា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកប្រមុខការទូតកម្ពុជា បានលើកឡើងបែបនេះនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីយប់ថ្ងៃអង្គារ ខណៈលោក​និយាយពីបញ្ហាជួបសន្ទនាគ្នាតាមទូរស័ព្ទជាមួយលោក អេ ខេ អាប់ឌុល ម៉ូមិន រដ្ឋមន្ត្រីការបរទេ​ស​បង់ក្លាដេសកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក អេ ខេ អាប់ឌុល ម៉ូមិនពិភាក្សាគ្នាអំពីបញ្ហាប្រឈមមួយចំនួនក្នុងតំបន់សព្វថ្ងៃនេះ។

​លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសម្តែងការព្រួយបារម្ភពីភាពងាយរងគ្រោះរបស់ជនភៀសខ្លួននៅស្រុកខក់បាសា ដែលអាចទៅចូលរួមចលនារ៉ាឌីកាល់ និងក្រុមជ្រុលនិយម ព្រមទាំងសង្ឃឹមថា ដំណើរការធ្វើមាតុភូមិនិវត្តន៍របស់ពួកគាត់នឹងប្រកបទៅដោយសុវត្ថិភាព និងភាពសមរម្យ។ ទន្ទឹមនឹងនេះ លោកក៏សង្ឃឹមថា ប្រទេសមីយ៉ាន់ម៉ានឹងឆាប់ទទួលបានស្ថិរភាព និងសន្តិភាព ដែលជាផលប្រយោជន៍រួមរបស់ប្រជាជនមីយ៉ាន់ម៉ាគ្រប់រូប និងសម្រាប់តំបន់ទាំងមូល។

សម្រាប់លោកប្រាក់ សុខុន កម្ពុជានៅតែមានសុទិដ្ឋិនិយមចំពោះសំណើរបស់បង់ក្លាដែស ដើម្បីក្លាយជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន។ ប្រទេសទាំងពីរ នឹងបន្តគាំទ្រគ្នាទៅវិញទៅមកតាមមធ្យោបាយផ្សេងៗ ក្នុងស្មារតីពង្រឹងបន្ថែមនូវមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី៕

អត្ថបទ ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ នាទី មុន

ការសិក្សា ៖ រលាយទឹកកកនៅតំបន់ប៉ូល និងកត្តាប្រែប្រួលផ្សេងៗកំពុងដូរ​រង្វិលជុំផែនដី

វប្បធម៌ ជំនឿ៣១ នាទី មុន

ក្រសួងវប្បធម៌ អំពាវនាវរកអ្នកបង្កើតរូបភាពកាត់ត និងសុំកុំចែករំលែកបន្ត

ព័ត៌មានជាតិ៣៦ នាទី មុន

សម្ដេច ហ៊ុន ម៉ាណែត អរគុណពលរដ្ឋខេត្តពោធិ៍សាត់ ដែលបានបន្តផ្ដល់ទំនុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជន

ព័ត៌មានជាតិ៥៦ នាទី មុន

ក្រុមប្រឹក្សាខណ្ឌឫស្សីកែវ ជំរុញឱ្យអាជ្ញាធរបន្តផ្តល់សេវាសាធារណៈជូនពលរដ្ឋឱ្យបានរហ័សប្រកបដោយប្រសិទ្ធភាព

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ផ្សារទំនើប អ៊ីអន នៅ ជប៉ុន ប្រមូលអាហារបំប៉នដែលល្បីធ្វើឲ្យខូចក្រលៀន​ទៅឲ្យក្រុមហ៊ុនផលិតវិញ

Sokha Hotels

ព័ត៌មានពេញនិយម