ព័ត៌មានជាតិ
មន្ត្រីកម្ពុជា និងតំណាងស្ថានទូតចិន ប្តេជ្ញាបន្តធ្វើការរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា និងអគ្គទីប្រឹក្សាស្ថានទូតចិន អះអាងឡើងវិញពីការប្តេជ្ញាបន្តធ្វើការរួមគ្នាក្នុងការជំរុញក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដើម្បីធានាការអនុវត្តកិច្ចសហប្រតិបត្តិការនេះឱ្យបានជោគជ័យតាមផែនការ។

ការអះអាងបែបនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក មាស គឹមហេង រដ្ឋលេខាធិការក្រសួងការបរទេស និងជាឧត្តមមន្រ្តីកម្ពុជា ទទួលបន្ទុកកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងលោក CHEN Cong អគ្គទីប្រឹក្សានៃស្ថានទូតចិនប្រចាំនៅកម្ពុជា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។
លោករដ្ឋលេខាធិការ និងលោកអគ្គទីប្រឹក្សា បានអះអាងឡើងវិញពីការប្តេជ្ញាចិត្តបន្តធ្វើការរួមគ្នាក្នុងការជំរុញក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងធានាការអនុវត្តឱ្យបានជោគជ័យនូវផែនការសកម្មភាពមេគង្គ-ឡានឆាង ឆ្នាំ ២០២៣-២០២៧ ដើម្បីសម្រេចនូវចក្ខុវិស័យរបស់ថ្នាក់ដឹកនាំមេគង្គ-ឡាឆាង ក្នុងការកសាងសហគមន៍មួយដែលមានអនាគតរួមគ្នានៃសន្តិភាព និងវិបុលភាពសម្រាប់ប្រជាជនក្នុងតំបន់មេគង្គ-ឡានឆាងទាំងមូល។

លោករដ្ឋលេខាធិការ មាស គឹមហេង ក៏បានអបអរសាទរក្នុងឱកាសដែលលោក CHEN Cong ត្រូវបានតែងតាំងជាអគ្គទីប្រឹក្សាស្ថានទូតចិនប្រចាំនៅកម្ពុជា ជាពិសេសទទួលបន្ទុកលើក្របខ័ណ្ឌមេគង្គ-ឡាឆាង។ លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅក្នុងតំបន់ ព្រមទាំងបានប្រាប់លោកអគ្គទីប្រឹក្សា អំពីការរៀបចំកម្មវីធីទិវានៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៅសប្តាហ៍ក្រោយ នៅភ្នំពេញ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៨ នៃការបង្កើតកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


