ព័ត៌មានជាតិ
មន្ត្រីក្រសួងការបរទេស ប្រាប់និស្សិតដែលទៅរៀននៅជប៉ុន ត្រូវជួយផ្សាយពីវប្បធម៌របស់ជាតិ
នៅក្នុងជំនួបជាមួយនិស្សិតជ័យលាភី ដែលប្រឡងជាប់អាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុន MEXT Scholarship ២០២៤ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស បានប្រាប់និស្សិតកម្ពុជាដែលត្រៀមចេញទៅសិក្សានៅប្រទេសជប៉ុនត្រូវខិតខំសិក្សារៀនសូត្រ និងរួមចំណែកជួយផ្សព្វផ្សាយអំពីវប្បធម៌ដ៏សម្បូណ៌បែបរបស់ជាតិ។

នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ លោកស្រី ទួត បញ្ញា រដ្ឋលេខាធិការក្រសួងការបរទេស ដែលជាតំណាងលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស បានទទួលជួបនិស្សិតកម្ពុជាជ័យលាភីចំនួន ១២រូប ដែលប្រឡងជាប់អាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុន MEXT Scholarship ២០២៤ ទៅសិក្សានៅប្រទេសជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៦ នៅតាមសាកលវិទ្យាល័យនានាក្នុងប្រទេសជប៉ុន លើមុខជំនាញដូចជា វិស្វកម្ម អប់រំ សេដ្ឋកិច្ច សុខាភិបាល និងវិទ្យាសាស្រ្ត។
លោកស្រី ទូត បញ្ញា បានសម្ដែងការអបអរសាទរ និងកោតសរសើរដល់និស្សិតទាំងអស់ដែលបានជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន នាឆ្នាំនេះ ដោយលោកស្រី បានលើកឡើងអំពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស រួមទាំងការស្វែងរកអាហារូបករណ៍ពីបណ្តាប្រទេសជាមិត្ត រួមទាំងប្រទេសជប៉ុន ជូនដល់និស្សិតកម្ពុជា។

លោកស្រីរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ដល់និស្សិតទាំងនោះ ត្រូវខិតខំសិក្សារៀនសូត្រ បង្កើតទំនាក់ទំនងល្អជាមួយនិស្សិតជប៉ុន ក៏ដូចជានិស្សិតបរទេសដទៃទៀត ព្រមទាំងត្រូវរួមចំណែកផ្សព្វផ្សាយអំពីប្រពៃណី វប្បធម៌ដ៏សម្បូណ៌បែបរបស់កម្ពុជា ជាដើម។ លោកស្រីរដ្ឋលេខាធិការ បានជូនពរក្រុមនិស្សិតកម្ពុជាឱ្យទទួលបានជោគជ័យក្នុងការសិក្សា និងស្នាក់នៅក្នុងប្រទេសជប៉ុន។
ក្រុមនិស្សិតជ័យលាភី បានថ្លែងអំណរគុណដល់លោកឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា ព្រមទាំងថ្នាក់ដឹកនាំក្រសួងការបរទេស ដែលបានយកចិត្តទុកដាក់ និងបានអនុញ្ញាតឱ្យក្រុមនិស្សិតបានចូលជួបសម្តែងការគួរសមប្រកបដោយបរិយាកាសរីករាយនៅពេលនេះ៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


