នយោបាយ
ចប់ហើយទស្សនកិច្ច៥ថ្ងៃរបស់អគ្គលេខាធិការអាស៊ាន តើមានអ្វីខ្លះជាលទ្ធផល ?
តបតាមការអញ្ជើញរបស់លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោកលឹម ចុក ហ៊ុយ (LIM Jock Hoi) អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចការងារនៅកម្ពុជារយៈពេល៥ថ្ងៃ ដោយចាប់ពីថ្ងៃទី១៥ ដល់ទី១៩ ខែមករា ឆ្នាំ២០២២។ ក្នុងដំណើរទស្សនកិច្ចនេះ លោក លឹម ចុក ហ៊ុយ បានចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជួបពិភាក្សាការងារទ្វេភាគីជាមួយលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន។

នៅក្នុងជំនួបជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ សម្តេចបានសង្កត់ធ្ងន់អំពីការបេ្តជ្ញាចិត្តដ៏រឹងមាំរបស់កម្ពុជាក្នុងការជំរុញដំណើរការកសាងសហគមន៍អាស៊ាន តាមរយៈការពង្រឹងមជ្ឈភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរបស់អាស៊ាន។ លោក លឹម ចុក ហ៊ុយ បានបញ្ជាក់ជូនសម្តេចតេជោនាយករដ្ឋមន្ត្រីថា លេខាធិការដ្ឋានអាស៊ាន បានត្រៀមលក្ខណៈរួចរាល់ហើយ ក្នុងការគាំទ្រកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំនេះ ដើម្បីជំរុញអាទិភាពរបស់កម្ពុជា ក៏ដូចជាសម្រេចបាននូវសមិទ្ធផលរំពឹងទុកនានារបស់ខ្លួន សម្រាប់ផលប្រយោជន៍អាស៊ាន និងប្រជាជនរបស់ខ្លួន។

ដោយឡែក នៅក្នុងជំនួបទ្វេភាគីជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុនវិញ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ថា តើត្រូវធ្វើយ៉ាងណា ដើម្បីជំរុញកិច្ចប្រឹងប្រែងកសាងសហគមន៍អាស៊ានក្នុងអំឡុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាន។ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីបញ្ហាប្រឈមចម្បងៗដែលអាស៊ានកំពុងជួបប្រទះ ដូចជា ការស្ដារសេដ្ឋកិច្ច-សង្គមឡើងវិញក្រោយជំងឺរាតត្បាតកូវីដ-១៩ ការប្រកួតប្រជែងរវាងមហាអំណាចធំៗ បញ្ហាសន្តិសុខជាប្រពៃណី និងមិនមែនជាប្រពៃណីផ្សេងៗទៀត និងបញ្ហាប្រឈមផ្នែកស្ថាប័នរបស់អាស៊ានក្នុងការដោះស្រាយបញ្ហាស្មុគ្រស្មាញនានា។ ក្រោមមូលបទ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា” កម្ពុជានឹងពុះពារដឹកនាំកិច្ចប្រឹងប្រែងសកម្មភាពតម្រង់ទិសអាស៊ាន (action-oriented efforts) ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះ ដើម្បីផលប្រយោជន៍នៃសន្តិភាព ស្ថេរភាព និងវិបុលភាពនៅក្នុងតំបន់។
លោក លឹម ចុក ហ៊ុយ បានចែករំលែកនូវទស្សនៈអំពីវិធីធ្វើយ៉ាងណាពន្លឿនភារកិច្ចរបស់អាស៊ាន ដែលមានស្រាប់ និងតម្រូវការ ក្នុងការបន្សាបនយោបាយ (depoliticize) លើវិស័យកិច្ចសហប្រតិបត្តិការមួយចំនួន ដែលមិនរារាំងដល់កិច្ចប្រឹងប្រែងការធ្វើសមាហរណកម្មតំបន់ និងការ កសាងសហគមន៍អាស៊ាន។

ភាគីទាំងពីរ ក៏បានពិភាក្សាជាច្រើនលើអាទិភាព និងសមិទ្ធផលរំពឹងទុករបស់កម្ពុជាក្នុងឆ្នាំ២០២២ និងបានពិភាក្សាផងដែរ លើការវិវត្តក្នុងតំបន់ និងអន្តរជាតិ រួមមានសភាពការណ៍នៅមីយ៉ាន់ម៉ា និងវិធីធ្វើយ៉ាងណាជំរុញការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនដែលត្រូវការជំនួយជាចាំបាច់នៅក្នុងប្រទេសមីយ៉ាន់ម៉ា។
សូមបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចនេះ លោក លឹម ចុក ហ៊ុយ ក៏មានជំនួបដាច់ដោយឡែកពីគ្នាផងដែរ ជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៕
អត្ថបទ ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


