នយោបាយ
ប្រមុខដឹកនាំកម្ពុជា ស្នើឥណ្ឌូនេស៊ីឲ្យទៅជួយប្រាប់រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ីថា «កុំព្រហើនពេក»
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ាន បានបង្ហាញពីការមិនពេញចិត្តចំពោះការនិយាយស្តីរបស់រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ីពាក់ព័ន្ធបញ្ហានៅមីយ៉ាន់ម៉ាប្រាប់ទៅប្រធានាធិបតីឥណ្ឌូនេស៊ី។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើដល់រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ីឲ្យជួយប្រាប់ទៅរដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ីថា «កុំព្រហើនពេក» ចំពោះរឿងសម្តេចធ្វើដំណើរទៅរកដំណោះស្រាយនៅមីយ៉ាន់ម៉ា។

នៅក្នុងជំនួបតាមទូរស័ព្ទជាមួយប្រធានាធិបតីឥណ្ឌូនេស៊ីនៅព្រឹកថ្ងៃសុក្រនេះ សម្ដេចតេជោ ហ៊ុន សែន បានស្នើទៅរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោកស្រីរ៉េតណូ ដើម្បីឲ្យលោកស្រីជូនសារទៅរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ដែលគាត់ធ្លាប់ធ្វើការនៅក្នុងគណបក្សប្រឆាំង ហើយមិនត្រឹមតែប៉ុណ្ណោះទេ អ្វីដែលគាត់បានធ្វើកន្លងទៅនេះ គឺវាមិនត្រឹមត្រូវនៅក្នុងក្របខណ្ឌអាស៊ាន។ នៅក្នុងការបញ្ជូនសារនេះ សម្ដេចបានមានប្រសាសន៍ថា កុំឲ្យរដ្ឋមន្ត្រីការបរទេសនេះព្រហើនពេកដែលមានសម្តីសំដៅមិនគប្បីចំពោះថ្នាក់ដឹកនាំអាស៊ាន ជាពិសេស ប្រធានអាស៊ានតែម្ដង ដែលមិនសមជាភាសាការទូត។ ដូច្នេះហើយ កុំឲ្យយកលក្ខណៈព្រហើនដែលលើកឡើងកន្លងទៅនេះ មិនដូចភាពជាក់ស្ដែងដែលអ្នកមួយចំនួន ដែលគេតាមដានការងារអាស៊ាន ឬធ្វើការងារអាស៊ាននេះ ហើយគាត់ខ្វះនូវការគួរសមទៀតផង។
ចំពោះសំណើនេះ លោកប្រធានាធិបតីឥណ្ឌូនេស៊ី មិនទាន់បានឆ្លើយតបយ៉ាងណានោះទេ។ ប៉ុន្តែ លោកបានអះអាងថា ឥណ្ឌូនេស៊ី ពិតជាគាំទ្រដល់ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ក្នុងការជំរុញការងារដោះស្រាយបញ្ហាស្មុគស្មាញនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ លោកប្រធានាធិបតីឥណ្ឌូនេស៊ី ក៏បានគូសបញ្ជាក់ និងកោតសរសើរផងដែរចំពោះការខិតខំប្រឹងប្រែងរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការជំរុញការងារដែលសម្ដេចបានទៅទសស្សនកិច្ចនៅមីយ៉ាន់ម៉ានេះ ដើម្បីជំរុញការទម្លាយភាពទាល់ច្រក។

សូមបញ្ជាក់ថា លោក Saifuddin Abdullah រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ីកាលពីសប្តាហ៍មុន បានរិះគន់លើដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីស្វែងរកដំណោះស្រាយសម្រាប់ប្រទេសមួយនេះ។ លោក Saifuddin Abdullah បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ានេះ គឺក្នុងនាមជាប្រធានអាស៊ាន ដូច្នេះហើយ លោកអះអាងថា មុនទៅកាន់ប្រទេសមីយ៉ាន់ម៉ា សម្តេចប្រមុខដឹកនាំកម្ពុជា គួរណាតែពិភាក្សាជាមួយនឹងថ្នាក់ដឹកនាំនៃប្រទេសសមាជិកអាស៊ានជាមុនសិន៕
អត្ថបទ ៖ វណ្ណ សុគន្ធា

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា