នយោបាយ
ស្អែកនេះ សម្តេច ហ៊ុន សែន នឹងសួរនាំលោក មីន អ៊ុងលាំង រឿងកាត់ទោសលោកស្រី អ៊ុងសាន ស៊ូជី និងបញ្ហាឈប់បាញ់គ្នា
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអះអាងថា សម្តេច នឹងជួបពិភាក្សាការងារជាមួយលោក មីន អ៊ុងលាំង ប្រធានក្រុមប្រឹក្សារដ្ឋាបាលមីយ៉ាន់ម៉ាតាមប្រព័ន្ធវីដេអូនៅថ្ងៃពុធ ស្អែកនេះ ដើម្បីចង់ដឹងបញ្ហាកាត់ទោសលើលោកស្រី អ៊ុងសាន ស៊ូជី និងវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆ័ន្ធ ៥ ចំណុចរបស់មេដឹកនាំអាស៊ាន។ កិច្ចព្រមព្រៀងទាំងនេះ រួមមាន បទឈប់បាញ់ ការបញ្ចប់អំពើហឹង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា និងយន្តការផ្តល់ជំនួយមនុស្សធម៌សម្រាប់ប្រជាជនមីយ៉ាន់ម៉ា។

សម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានអាស៊ាន បានបញ្ជាក់បែបនេះប្រាប់ទៅកាន់លោកIsmail Sabri Yaakob នាយករដ្ឋមន្រ្តីម៉ាឡេស៊ីតាមរយៈប្រព័ន្ធវីដេអូនៅព្រឹកថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២២នេះ។ លោក កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា នៅក្នុងជំនួបនេះ សម្ដេចតេជោនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា សម្ដេចបានប្រឹងប្រែងធ្វើយ៉ាងណាចង់ឲ្យបទឈប់បាញ់ និងជំនួយមនុស្សធម៌អាចទៅដល់ដៃប្រជាពលរដ្ឋមីយ៉ាន់ម៉ា។
សម្តេចតេជោ បានបញ្ជាក់ប្រាប់លោក Ismail Sabri Yaakob ថា នៅក្នុងជំនួបជាមួយមេដឹកនាំមីយ៉ាន់ម៉ា សម្ដេច ក៏បានទទួលការសន្យាពីលោកមីន អ៊ុងលាំង ក្នុងការធ្វើយ៉ាងណាឲ្យជំនួយបានដល់ដៃប្រជាជនមីយ៉ាន់ម៉ា ដែលត្រូវការចាំបាច់ ។ សម្ដេចតេជោ ក៏បានប្រាប់យករដ្ឋមន្ត្រីម៉ាឡេស៊ីទៀតថា ក្រោយដំណើរទស្សនកិច្ចរបស់សម្ដេចទៅមីយ៉ាន់ម៉ាបានពីរបីថ្ងៃ ស្រាប់តែមានការកាត់ទោសលោកស្រីអ៊ុងសាន ស៊ូជី ជាប់គុក៤ឆ្នាំ ហើយក៏មានការប្រើប្រាស់យន្តហោះយោធាក្នុងប្រតិបត្តិការផងដែរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បែបនេះថា ៖«សម្ដេច នឹងជួបជាមួយនឹងលោក មីន អ៊ុងលាំង តាមប្រព័ន្ធវីដេអូនៅថ្ងៃស្អែកនេះ ដើម្បីចង់ដឹងពីការងារទាំងអស់នេះ» ។ ជាមួយគ្នានេះ សម្តេច ហ៊ុន សែន បានអះអាងថា សភាពការណ៍នៅមីយ៉ាន់ម៉ា ពិតជាមានភាពស្មុគស្មាញមែនទែន ដោយសារមីយ៉ាន់ម៉ាមានរដ្ឋាភិបាលពីរ រួមទាំង រដ្ឋាភិបាលស្រមោល។ បើតាមសម្តេចតេជោ គឺសម្តេចបានប្រាប់ទៅលោក មីន អ៊ុងលាំង ផងដែរថា សម្ដេច នឹងអញ្ជើញលោក( មីន អ៊ុងលាំង)ចូលប្រជុំកំពូលអាស៊ាន ប្រសិនជាមានការអនុវត្តនូវកិច្ចព្រមព្រៀងជាឯកច្ឆ័ន ៥ ចំណុចរបស់មេដឹកនាំអាស៊ានមានវឌ្ឍនភាព ។ ប៉ុន្តែ បើមិនមានវឌ្ឍនភាពទេ សុំឲ្យលោក ត្រូវត្រៀមបញ្ជូនតំណាងមិនមែនថ្នាក់នយោបាយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខ៕
អត្ថបទ ៖ ណារី
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


