ព័ត៌មានជាតិ
សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ចម្រើនព្រះពរដល់មីយ៉ាន់ម៉ាឱ្យទទួលបាននូវសន្ដិភាព
សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ចម្រើនព្រះពរដល់ប្រទេសមីយ៉ាន់ម៉ានូវសន្ដិភាព ស្ថេរភាព និងរុងរឿង ក្នុងពេលដែលព្រះអង្គបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា និងបានជួបជាមួយមេដឹកនាំយោធាប្រទេសនេះលោក មីន អោងឡាំង។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានមីយ៉ាន់ម៉ា MITV បានចុះផ្សាយថា មេដឹកនាំប្រទេសនេះលោក មីន អោងឡាំង រួមទាំងរដ្ឋមន្ត្រីរបស់លោកមួយចំនួនបានចូលថ្វាយបង្គំសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅសណ្ឋាគារKMA កាលពីល្ងាចថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ ដោយបានបង្ហាញពីក្ដីសង្ឃឹមដែលព្រះរាជទស្សនៈកិច្ចរបស់សម្ដេចមហាសង្ឃរាជនឹងជួយពង្រឹងដល់ទំនាក់ទំនងមិត្តភាពកម្ពុជា-មីយ៉ាន់ម៉ា ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសាសនាផងដែរ។
ក្នុងឱកាសនោះសម្ដេចព្រះមហាសង្ឃរាជ បូរ គ្រី បានប្រោះព្រំពរជ័យដល់លោក មីន អោងឡាំង និងរដ្ឋមន្ត្រីរបស់ខ្លួន ព្រមទាំងប្រជាជនមីយ៉ាន់ម៉ាទាំងអស់សូមឱ្យ «មានសន្ដិភាព ស្ថេរភាព និងភាពរុងរឿង» ដល់ប្រទេសនេះផងដែរ។

គួរបញ្ជាក់ថាប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចល និងសង្គ្រាមស៊ីវិលចាប់តាំងពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២១ នៅពេលដែលយោធាបានដណ្តើមអំណាចពីរដ្ឋាភិបាលនៃគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) និងបានចាប់ខ្លួនមេដឹកនាំដ៏មានប្រជាប្រិយបំផុតគឺលោកស្រី អ៊ុង សានស៊ូជី។
យោធាបានដាក់ប្រទេសក្នុងភាពអាសន្នហើយបានកំទេចការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យយ៉ាងឃោរឃៅ និងបានប្រយុទ្ធជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិច និងអ្នកប្រយុទ្ធប្រឆាំងយោធាដែលកើតឡើងក្នុងការឆ្លើយតបទៅនឹងរដ្ឋប្រហារ។

យោធាមីយ៉ាន់ម៉ាត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថានឹងរៀបចំការបោះឆ្នោតជាតិនៅចុងឆ្នាំ២០២៥ ។ យ៉ាងណាក្រុមប្រឆាំងបានសន្យាថានឹងរំខានដល់ការបោះឆ្នោតដោយហិង្សា នឹងមិនអនុញ្ញាត្តឲ្យរបបយោធាទទួលបានអំណាចដោយស្របច្បាប់នោះទេ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


