ព័ត៌មានជាតិ
កម្ពុជា-មីយ៉ាន់ម៉ាពន្លឿនការចរចាលើកិច្ចព្រមព្រៀង DTA ដើម្បីលើកកម្ពស់ការដោះដូរពាណិជ្ចកម្ម និងវិនិយោគ
ប្រទេសមីយ៉ាន់ម៉ាគឺជាប្រទេសសមាជិកអាស៊ានចុងក្រោយបង្អស់របស់កម្ពុជាក្នុងការបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA) ដើម្បីបើកផ្លូវឱ្យប្រទេសទាំងពីរជំរុញទាំងការវិនិយោគ និងដោះដូរទំនិញដែលទំហំនៅមានកម្រិតទាបនៅឡើយបើធៀបនឹងបណ្តាសមាជិកដទៃទៀត។

កាលពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមករាឆ្នាំ២០២៣ គណៈប្រតិភូនៃអគ្គនាយកដ្ឋានពន្ធដាររបស់កម្ពុជាដែលបានដឹកនាំដោយលោកបណ្ឌិត រសង ជាសិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម គោលនយោបាយ សារពើពន្ធ និងសហប្រតិបត្តិការពន្ធដារអន្តរជាតិ នៃអគ្គនាយកដ្ឋានពន្ធដារ បានប្រជុំពិភាក្សាលើកិច្ចព្រមព្រៀងនេះជុំទី២ ជាមួយគណៈប្រតិភូនៃសាធារណរដ្ឋនៃសហភាព មីយ៉ាន់ម៉ា ដឹកនាំដោយាលោកស្រី KHIN Yamon Aung អគ្គនាយករង នៃនាយកដ្ឋានចំណូលផ្ទៃក្នុង នៃក្រសួងផែនការ និងហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធវីដេអូ។

លោកស្រី KHIN Yamion Aung បានលើកឡើងអំពីវឌ្ឍនភាពដែលសម្រេចបានពីកិច្ចប្រជុំចរចាជុំទី១ នៅក្នុងឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ដែលកម្ពុជាបានធ្វើជាឱ្យបានឆាប់ផងដែរ។
លោកបណ្ឌិត សេង ជាសិទ្ធ បានវាយតម្លៃខ្ពស់ចំពោះកិច្ច ខិតខំរបស់ភាគីមីយ៉ាន់ម៉ា ក្នុងការរៀបចំឱ្យមានកិច្ចប្រជុំចរចាកិច្ចព្រមព្រៀង DTA ជុំទី២ នេះ។ លោកបណ្ឌិតក៏បាន មានសុទិដ្ឋិនិយមថា៖« កិច្ចព្រមព្រៀង DTA នេះ នឹងអាចជាចលករមួយរួមចំណែកក្នុងការជំរុញទំនាក់ទំនងពាណិជ្ជកម្ម និង វិនិយោគរវាងកម្ពុជា និងមីយ៉ាន់ម៉ា ឱ្យប្រសើរឡើងផងដែរ»។
ភាគីទាំងពីរបានពិភាក្សាលម្អិត និងស៊ីជម្រៅលើគ្រប់មាត្រា និងចំណុចដែលនៅសេសសល់ទាំងអស់ដែលពុំទាន់បានឯកភាព នៅជុំទី១។ ជាមួយគ្នានោះដែរ ភាគីទាំងពីរ បានដោះស្រាយបញ្ហាដែលនៅសេសសល់ទាំងអស់ ដោយមាត្រាទាំង ៣១ នៃកិច្ចព្រមព្រៀង ត្រូវបានឯកភាពគ្នាទាំងស្រុង។
គួរបញ្ជាក់ផងដែរថា ក្នុងចំណោមរដ្ឋសមាជិកអាស៊ានទាំង ១០ មីយ៉ាន់ម៉ាគឺជារដ្ឋសមាជិកអាស៊ានចុងក្រោយគេ ដែលកម្ពុជាត្រូវចរបា កិច្ចព្រមព្រៀង DTA ដើម្បីឈានទៅសម្រេចបានវិធានការទាក់ទិននឹងពន្ធដារ រ ទៅសម្រេចបានវិធានការទាក់ទិននឹងពន្ធដារ ដែលមានចែងក្នុងផែនការមេសហគមន៍ សេដ្ឋកិច្ចអាស៊ាន៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


