នយោបាយ
សវនាការ គ.ជ.ប សម្រេចលុបឈ្មោះបេក្ខជន៤រូប នៃគណបក្សភ្លើងទៀន នៅសង្កាត់ទួលស្វាយព្រៃទី១
ក្រុមប្រឹក្សាជំនុំជម្រះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលមានសមាសភាព ៩រូប ដឹកនាំដោយលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នៅព្រឹកថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០២២ បានបើក សវនាការជាសាធារណៈ ដើម្បីដោះស្រាយពាក្យបណ្តឹងលេខ០៥១ ដែលប្រជាពលរដ្ឋប្តឹងបដិសេធបញ្ជីបេក្ខជន នៃគណបក្សភ្លើងទៀននៅសង្កាត់ទួលស្វាយពទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ដើមបណ្តឹងឈ្មោះ មៅ មុន្នី ភេទប្រុស កើតថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៨៤ ជាប្រជាពលរដ្ឋ មានទីលំនៅ ផ្ទះលេខ២២អឺ០អឺ១ ផ្លូវលេខ៣៧៤ ភូមិ៥ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ បានឆ្លើយនៅក្នុងអង្គសវនាការថា ឈ្មោះបេក្ខជន ៤រូប ក្នុងបញ្ជី បេក្ខជននៃគណបក្សភ្លើងទៀន នៅសង្កាត់ទួលស្វាយព្រៃទី១ គឺពួកគាត់មិនបានសរសេរ និង ផ្តិតមេដៃ ឬចុះហត្ថលេខាលើជីវប្រវត្តិសង្ខេប និងសេចក្តីប្រកាសយល់ព្រមឈរឈ្មោះ ជាបេក្ខជន នៃគណបក្សភ្លើងទៀនទេ។

តាមការឆ្លើយបំភ្លឺរបស់លោក យ៉ម សារ៉ាក់ តំណាងគណបក្សភ្លើងទៀន នាពេលសវនាការ បានទទួលស្គាល់ថា បេក្ខជនទាំង៤ រូបខាងលើ ពិតជាមិនបានបំពេញឯកសារដូចការលើកឡើង របស់ដើមចោទប្រាកដមែន ហើយលោកក៏ទទួលស្គាល់របាយការណ៍ ស្តីពីការចុះស៊ើបអង្កេត ស្រាវជ្រាវរបស់មន្ត្រីអគ្គលេខាធិការដ្ឋាន គ.ជ.ប ដែលបានបញ្ជាក់ចម្លើយរបស់លោក ស្វន វណ្ណៈ អនុប្រធានទី២ ក្រុមការងារគណបក្សភ្លើងទៀននៅខណ្ឌបឹងកេងកងថា បេក្ខជនឈរឈ្មោះរបស់គណបក្សភ្លើងទៀនមួយចំនួនមិនបានបំពេញ និងចុះហត្ថលេខាលើជីវប្រវត្តិសង្ខេប និងសេចក្តីប្រកាសយល់ព្រមឈរឈ្មោះជាបេក្ខជនដោយផ្ទាល់នោះទេ គឺក្រុមការងាររបស់គណបក្សភ្លើងទៀន ជាអ្នកបំពេញ និងចុះហត្ថលេខាជំនួស។

បន្ទាប់ពីបានពិនិត្យនិងពិចារណាគ្រប់អង្គហេតុ និងអង្គច្បាប់រួចមក ក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប យល់ឃើញថា ផ្អែកតាមមាត្រា៤២ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងចំណុច៦.៦.៣.៥ នៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ជីវប្រវត្តិសង្ខេប និងសេចក្តីប្រកាសយល់ព្រមឈរឈ្មោះរបស់ បេក្ខជនត្រូវបំពេញផ្ទាល់ដៃរបស់បេក្ខជនម្នាក់ៗ ។

ដោយយល់ឃើញថា គណបក្សភ្លើងទៀនបានអនុវត្តខុសពីបទប្បញ្ញត្តិ ដូចមានចែងក្នុង ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងបទបញ្ជា និងនីតិវិធីសម្រាប់ការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្រុមប្រឹក្សាជំនុំជម្រះនៃ គ.ជ.ប បានសម្រេចយល់ព្រមតាមពាក្យបណ្តឹង ដោយលុបបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត នៃគណបក្សភ្លើងទៀន នៅសង្កាត់ ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ និងឱ្យគណៈកម្មការរៀបចំការបោះឆ្នោតសង្កាត់ទួលស្វាយព្រៃទី១ បដិសេធ និងលុបបញ្ជីបេក្ខជនន គណបក្សភ្លើងទៀនក្នុងសង្កាត់ទួលស្វាយព្រៃទី១ ព្រមទាំងដកហូត និងបដិសេធពាក្យសុំចុះបញ្ជី បេក្ខជន នៃគណបក្សនយោបាយ និងសេចក្តីសម្រេចរបស់ គឃ.សប (ទម្រង់បែបបទ ១០០៨) នៃគណបក្សភ្លើងទៀន សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប បានប្រកាសជាសាធារណៈ នៅ ចំពោះមុខគូភាគី និងមេធាវីតំណាង ជាសេចក្តីសម្រេចស្ថាពរបិទផ្លូវតវ៉៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


