នយោបាយ
ប្រេសិតពិសេសប្រធានអាស៊ាន៖ វិបត្តិមីយ៉ាន់ម៉ា នៅតែមានសង្ឃឹមដរាបណាយើងរួមគ្នាដោះស្រាយ
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឋានៈជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន កាលពីយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ បានផ្ដល់ព័ត៌មានជូនសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ស្តីពីស្ថានភាពនៅមីយ៉ាន់ម៉ា តាមប្រព័ន្ធវីដេអូ។

បើតាមលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ការផ្តល់ព័ត៌មានជូនសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នេះ គឺជាលើកទី២ហើយ ដែលកាលពីលើកទី១ នៅខែមករា ដើមឆ្នាំ២០២២។ លោកថា ប្រទេសមីយ៉ាន់ម៉ា នៅតែបន្តប្រឈមមុខនឹងបញ្ហាស្មុគស្មាញជាច្រើន ដូចជាវិបត្តិនយោបាយ និងសេដ្ឋកិច្ច ជំងឺរាតត្បាតកូវីដ-១៩ និងវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ។
យ៉ាងណាក្តី លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អះអាងថា ការលើកឡើងនេះ មិនមែនមានន័យថា អស់សង្ឃឹមនោះទេ ដរាបណាយើងទាំងអស់ រួមទាំងអាស៊ាន និងសហគមន៍អន្តរជាតិ បន្តប្រាស្រ័យទាក់ទងជាមួយមីយ៉ាន់ម៉ា ប្រកបដោយការស្ថាបនា ផ្ទុយពីនយោបាយឯកោនិយម។ “កម្ពុជាទទួលស្គាល់ថា វិបត្តិមីយ៉ាន់ម៉ា គឺមានលក្ខណៈចាក់ស្រែះជ្រៅ។ ស្របពេលដែលយើងកំពុងប្រឹងប្រែងអស់ពីសមត្ថភាពក្នុងនាមជាប្រធានអាស៊ាន។ យើងនៅតែសង្ឃឹមថា កិច្ចប្រឹងប្រែងនោះ នឹងចូលរួមចំណែកកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំមួយ ដើម្បីស្វែងរកសន្តិភាព ស្ថិរភាព និងវិបុលភាពសម្រាប់ប្រទេសមីយ៉ាន់ម៉ា ទាំងមូល។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានឲ្យដឹងដែរថា លោកកំពុងទន្ទឹងរង់ចាំដំណើរទស្សនកិច្ចលើកទីពីរទៅកាន់ប្រទេសមីយ៉ាន់ម៉ានៅពេលដ៏ខ្លីខាងមុខនេះ ហើយមានចំណុចសំខាន់ៗចំនួន៥ ដែលលោកបានគិតទុកជាមុនគឺ៖ ១, ការបញ្ឈប់អំពើហិង្សា ២, ការចូលរួមប្រាស្រ័យទាក់ទងគ្នាក្នុងន័យស្ថាបនា ៣, យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ៤, ជំនួយមនុស្សធម៌ និងជាពិសេសចុងក្រោយ ៥, សុទិដ្ឋិនិយម៕ កោះកែវ

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


