នយោបាយ
ប្រេសិតពិសេសប្រធានអាស៊ានថា ភាគីពាក់ព័ន្ធនៅមីយ៉ាន់ម៉ា យល់ព្រមអនុវត្តគម្រោងចាក់វ៉ាក់សាំងរួមគ្នា នៅក្នុងតំបន់ពិបាកចូល
ប្រេសិតពិសេសប្រធានអាស៊ានថា ភាគីពាក់ព័ន្ធនៅមីយ៉ាន់ម៉ា យល់ព្រមអនុវត្តគម្រោងចាក់វ៉ាក់សាំងរួមគ្នា នៅក្នុងតំបន់ដែលពិបាកចូល។
ការបញ្ជាក់របស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក្នុងឋានៈជាប្រេសិតពិសេសប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ាលើកឡើងបែបនេះ នៅក្នុងជំនួបរាយការណ៏ជូនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប្រចាំខែឧសភា ឆ្នាំ២០២២ តាមប្រព័ន្ធវីដេអូ កាលពីវេលាម៉ោង៩យប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។

នៅក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី បានចែករំលែកព័ត៌មានថ្មីៗស្តីអំពីការងារ ដែលកម្ពុជាបានអនុវត្តរួមទាំងលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកនៅប្រទេសមីយ៉ាន់ម៉ា។
ចំពោះតម្រូវការក្នុងការដោះស្រាយបញ្ហាប្រឈមចំពោះប្រតិបត្តិការផ្តល់ជំនួយមនុស្សធម៌ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុនអះអាងថា ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ បានយល់ព្រមពន្លឿនការផ្តល់ជំនួយមនុស្សធម៌ និងសម្រួលលើតម្រូវ ការរដ្ឋបាល និងផ្លូវច្បាប់។ ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ក៏បានសន្យាផ្តល់កិច្ចសហប្រតិបត្តិការ និងការគាំទ្រពេញលេញដើម្បីឲ្យក្រុមត្រួតពិនិត្យអាស៊ាន អាចបំពេញតួនាទីរបស់ខ្លួន ស្របទៅតាមឯកសារប្រតិបត្តិ ដែលបានអនុម័តនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៤។

ចំណែកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មជ្ឈមណ្ឌល អាស៊ានសម្រាប់សម្របសម្រួលជំនួយមនុស្សធម៌ និងក្រសួងសុខាភិបាលមីយ៉ាន់ម៉ាបាន យល់ព្រមអនុវត្តគម្រោងចាក់វ៉ាក់សាំងរួមគ្នារវាងក្រសួងសុខាភិបាលមីយ៉ាន់ម៉ា និងដៃគូ នៅក្នុងតំបន់ដែលពិបាកចូលទៅដល់។ តាមក្របខ័ណ្ឌនេះក្រុមប្រតិបត្តិការ ដែលមានសមាសភាពពីក្រសួងសុខាភិបាល និងដៃគូ តាមរូបមន្ត៥០:៥០ នឹងត្រូវដាក់ពង្រាយ ដើម្បីធ្វើការចាក់វ៉ាក់សាំងនៅក្នុងសហគមន៍ ដែលមានតម្រូវការ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ថា អាទិភាពជាបន្ទាន់ គឺត្រូវដាក់ចេញនូវអ្វីដែល បានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់នាពេលថ្មីៗនេះ ជាពិសេសការខិតខំប្រឹងប្រែង ក្នុងការផ្តល់ជំនួយមនុស្សធម៌ឲ្យបានទាន់ពេលវេលាទៅដល់អ្នកដែលត្រូវការជំនួយបំផុតគ្មានការរើសអើង។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានជម្រាបជូនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរថា ពេលនេះ លោកកំពុងរៀបចំដំណើរទស្សនកិច្ចជាលើកទី២ ទៅកាន់ ប្រទេសមីយ៉ាន់ម៉ា ដើម្បីជំរុញឲ្យមានវឌ្ឍនភាពបន្ថែមទៀតក្នុងការអនុវត្តការព្រមព្រៀងជាឯកច្ឆ័ន្ទ ប្រាំចំណុច។ ក្នុងដំណើរទស្សនកិច្ចនាពេលខាងមុខ លោកសង្ឃឹមថា នឹងអាចជួបភាគីពាក់ព័ន្ធឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន បន្ថែមលើអ្នកដែលបានជួបរួចហើយ ក្នុងដំណើរទស្សនកិច្ចលើកដំបូង៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


