Connect with us

នយោបាយ

ចំណុចសំខាន់ៗ ដែលនាំគណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យដ៏ត្រចះត្រចង់ សម្រាប់ការបោះឆ្នោត

បានផុស

នៅ

អ្នកវិភាគបញ្ហានយោបាយ បានលើកឡើងនូវចំណុចសំខាន់ៗ ដែលនាំឲ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យដ៏ត្រចះត្រចង់ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ កាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២កន្លងទៅនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត គិន ភា ប្រ​ធា​នវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ៨ ខែមិថុនានេះថា ចំណុចសំខាន់ៗ ដែលធ្វើឲ្យប្រជាពលរដ្ឋបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា​ ឲ្យទទួលបានជ័យជំនះដ៏ច្រើនលើសលប់នេះ រួមមាន៖

ទី១. គោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា គឺបានដាក់ចេញយ៉ាងត្រឹមត្រូវ ទើបមានការគាំទ្រពីប្រជាពលរដ្ឋច្រើនបន្តទៀត។ លោកថា «គោលនយោបាយ របស់គណបក្សប្រជាជនត្រឹមត្រូវ ដាក់ចេញត្រឹមត្រូវ ទើបមានការគាំទ្រជាបន្តទៀត ពីព្រោះយើងឃើញថា ឆ្នាំ ២០១៧ មកទល់ឲ្យឥឡូវនេះ ពិនិត្យជារួមទៅ គឺមានន័យថា គោលនយោបាយរបស់បក្សហ្នឹង​ គឺបានដាក់ចេញត្រឹមត្រូវ ហើយប្រជាពលរដ្ឋគាំទ្រ»។

ទី២. តួនាទីសំខាន់ របស់គណបក្សប្រជាជនកម្ពុជា។ លោកបណ្ឌិត គិន ភា លើកឡើងថា «ការគាំទ្ររបស់ប្រជាពលរដ្ឋ វាឆ្លុះបញ្ចាំងអំពីតួនាទីដ៏មានសារៈសំខាន់ របស់គណបក្សប្រជាជនកម្ពុជា ទីមួយតួនាទីដែលមិនអាចបំភ្លេចបាន ហើយដែលត្រូវចងចាំហ្នឹង​ គឺតួនាទីនៅក្នុងរំដោះប្រជាពលរដ្ឋចេញ ពីរបបប្រល័យពូជសាសន៍ហ្នឹង នរណាក៏នៅចង់ចាំដែរ ដែលធ្វើឲ្យប្រជាជាតិ ប្រជាជនខ្មែររស់ឡើងវិញ ដែលយើងចាំបាច់ត្រូវតែកត់ត្រាទុក ចំណុចទីពីរ គេហៅថា គុណបំណាច់ដែលបក្សបានខិតខំកន្លងមកហ្នឹង​ គឺការទប់ស្កាត់ការវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍»។

លោកបន្តថា ទីបី គឺរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានខិតខំប្រឹងប្រែង អភិវឌ្ឍន៍ឲ្យប្រទេសជាតិ មានការរីកចម្រើនជាពិសេសកំណើនសេដ្ឋកិច្ច ក្នុងរង្វង់ ៧ភាគរយជាង ២ ទសវត្សរ៍ ដែលអាចកម្ពុជាមានឱកាសពង្រីក នូវកិត្យានុភាពជាតិលើឆាកអន្តរជាតិ និងពង្រឹងនូវតួនាទីរបស់ខ្លួនក្នុងកិច្ចការតំបន់ និងអន្តរជាតិ។ កត្តាដែលមិនអាចខ្វះបានមួយនោះ គឺកត្តាសុខសន្តិភាព ដែលគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ ដែលនាំមកនូវសន្តិភាពពេញផ្ទៃប្រទេស នៅចុងឆ្នាំ ១៩៩៨ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ដកម្ពុជាជាង ៥០០ឆ្នាំ។

ទី៣. ប្រជាពលរដ្ឋ នៅតែស្រលាញ់ នៅតែគាំទ្រ នៅតែគោរព និងចាត់ទុកសម្ដេចតេជោ ហ៊ុន សែន ជាអាយដល។ អ្នកវិភាគបញ្ហានយោបាយ លោកបណ្ឌិត គិន ភា លើកឡើងត្រង់ចំណុចនេះថា «ក្រៅពីនោះទៀតខ្ញុំគិតថា ប្រជាពលរដ្ឋ នៅតែស្រលាញ់ នៅតែគាំទ្រ នៅតែគោរពកិត្តិបណ្ឌិត ការដឹកនាំប្រកបដោយភាពឆ្លាតវៃ របស់សម្ដេចតេជោ ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ពីព្រោះយើងត្រូវដឹងថា ឥរិយាបថនៃអ្នកបោះឆ្នោតរបស់កម្ពុជា គឺគេមិនអាចកាត់ផ្ដាច់បានទេពីស្វាមីភ័ក្រ្ដ របស់សមាជិកបក្ស របស់អ្នកគាំទ្របក្ស ចំពោះប្រមុខរបស់គណបក្ស អញ្ចឹងសម្ដេច ហ៊ុន សែន បើយើងនិយាយភាសាបែបយុវជនបច្ចុប្បន្ន គេហៅថា នៅតែជាអាយដលរបស់ប្រជាពលរដ្ឋខ្មែរ ដែលគេនៅតែគាំទ្រលោក ហើយរូបភាព កិត្តិយស កេរ្ដិ៍ឈ្មោះ កិត្យានុភាពរបស់លោក គឺបានដកជាប់ក្នុងការចងចាំ ក្នុងបេះដូងប្រជាពលរដ្ឋខ្មែរ»។

ត្រង់ចំណុចនេះ លោកបណ្ឌិត គិន ភា បានលើកឡើងទៀតថា នៅពេលបោះឆ្នោតប្រជាពលរដ្ឋឃើញគណបក្សប្រជាជនកម្ពុជា គឺនឹកដល់សម្ដេចតេជោ ហ៊ុន សែន។ ដូច្នេះហើយ ទើបធ្វើប្រជាពលរដ្ឋខ្មែរ នៅតែបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជោគជ័យដ៏ត្រចះត្រចង់នាពេលនេះ ហើយការគាំទ្រ និងភាពជោគជ័យបែបនេះ នឹងកើតឡើងមានបន្តទៀត នៅការបោះឆ្នោតជាតិឆ្នាំ ២០២៣ខាងមុខនេះ បន្តទៀត។

សូមជម្រាបថា ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ បានធ្វើឡើងនៅថ្ងៃអាទិត្យ ទី ៥ ខែមិថុនា ឆ្នាំ ២០២២។ ការបោះឆ្នោតនេះ មានគណបក្សនយោបាយចំនួន ១៧ បានដាក់បេក្ខជនចូលរួមប្រកួតប្រជែង។ លទ្ធផលបឋម ដែលបង្ហាញដោយ គ.ជ.ប បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនះដ៏ច្រើនលើសលប់ សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី ៥នេះ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា២៤ នាទី មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ២៦ នាទី មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម