នយោបាយ
តាមរយៈវិទ្យុអាស៊ីសេរី លោក សម រង្ស៊ី ពន្លះ លោក កឹម សុខា ថា និយាយខុសធ្ងន់ណាស់
លោក សម រង្ស៊ី បានចេញមុខពន្លះអតីតដៃគូរបស់ខ្លួន គឺលោក កឹម សុខា ថា និយាយខុសធ្ងន់ណាស់ ពាក់ព័ន្ធនឹងការមិនចេញទៅបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ថ្មីៗនេះ។

លោក សម រង្ស៊ី ដែលជាទណ្ឌិតកំពុងរត់គេចខ្លួននៅក្រៅប្រទេស បាននិយាយក្នុងបទសម្ភាសន៍ជាមួយលោក ជុន ច័ន្ទបុត្រ នៃវិទ្យុអាស៊ីសេរីកាលពីយប់ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២២ថា លោកបានកត់សម្គាល់ទៅលើសេចក្ដីថ្លែងការណ៍ របស់លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ ដែលថាលោកមិនចេញទៅបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ទេ ដោយសារតែគ្មានគណបក្សណាមួយ ដែលលោកពេញចិត្តឡើយ។ តាមសេចក្ដីថ្លែងការណ៍នេះលោក សម រង្ស៊ី មើលឃើញថា លោក កឹម សុខា ចាត់ទុកគណបក្សប្រជាជនកម្ពុជា ក៏លោកមិនពេញចិត្ត ហើយគណបក្សភ្លើងទៀន ក៏លោកមិនពេញចិត្តដែរ។

លោក សម រង្ស៊ី បាននិយាយបន្តថា «ខ្ញុំមិនសូវនិយាយពីបុគ្គល អាកប្បកិរិយាបុគ្គលទេ ប៉ុន្តែខ្ញុំកត់សម្គាល់មួយឃើញថា លោក កឹម សុខា គាត់បានថ្លែង ធ្វើសេចក្ដីថ្លែងការណ៍ប្រាប់ថា គាត់អត់ទៅចូលរួមការបោះឆ្នោតទេ ពីព្រោះគាត់អត់ឃើញគណបក្សណា ដែលគាត់ពេញចិត្ត បានគាត់អត់ទៅបោះឆ្នោត មានន័យថា គាត់ចាត់ទុកថា គណបក្សប្រជាជនកម្ពុជា ក៏គាត់មិនពេញចិត្ត គណបក្សភ្លើងទៀន ក៏មិនពេញចិត្ត គាត់ចាត់ទុកថា គណបក្សប្រជាជនកម្ពុជា ដូចតែគណបក្សភ្លើងទៀន គណបក្សភ្លើងទៀន ដូចគណបក្សប្រជាជនកម្ពុជា គាត់អត់ពេញចិត្តអ្នកណាទាំងអស់ គាត់និយាយចឹង ខុសធ្ងន់ណាស់»។

អតីតមេបក្សប្រឆាំងនៅក្រៅស្រុករូបនេះ បាននិយាយបន្តថា ការថ្លែងការណ៍របស់លោក កឹម សុខា អំឡុងពេលបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ថ្មីៗនេះ គឺជាការជេរប្រមាថ មើលងាយអ្នកគាំទ្រអតីតគណបក្សប្រឆាំង។ ជាមួយគ្នានេះលោក សម រង្ស៊ី ក៏បានសង្កត់ធ្ងន់ថា លោកមានការសោកស្ដាយ ហើយសង្ឃឹមថា លោក កឹម សុខា មានការភ្ញាក់រលឹកឡើងវិញ។
គួររំលឹកថា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ លោក កឹម សុខា នៅក្នុងថ្ងៃបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ កាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២កន្លងទៅនេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានបញ្ជាក់ថា លោកនឹងមិនទៅចូលរួមបោះឆ្នោតនេះឡើយ ក៏ព្រោះតែមិនមានគណបក្សណាមួយ ដែលលោកពេញចិត្តឡើយ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


