Connect with us

នយោបាយ

គណបក្សនយោបាយមួយចំនួន មិនចាប់អារម្មណ៍ការរួបរួម ឬចងសម្ព័ន្ធភាពគ្នាឡើយ

បានផុស

នៅ

នៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ ឆ្នាំ ២០២៣ខាងមុខ មានគណបក្សនយោបាយមួយចំនួន ដែលបង្កើតឡើងដោយអតីតមន្ត្រី នៃអតីតគណបក្សសង្រ្គោះជាតិ បានបង្ហាញអំពីបំណងក្នុងរួបរួមគ្នា ឬចងសម្ព័ន្ធភាពជាមួយគ្នា។ ក៏ប៉ុន្តែគណបក្សនយោបាយផ្សេងទៀត មិនចាប់អារម្មណ៍ចំពោះការរួបរួម ឬការចងសម្ព័ន្ធភាពគ្នានេះឡើយ។

លោក ពេជ្រ​ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា គណបក្សនយោ​បាយមួយចំនួន មានបំណងរួបរួមគ្នា ឬចងសម្ព័ន្ធភាពនយោបាយជាមួយគ្នា គឺជាសិទ្ធិនយោ​បាយ ឬជាឆន្ទៈរបស់ពួកគេ។ ប៉ុន្តែលោក ចោទជាសំណួរ ថាតើការរួបរួម ឬចងសម្ព័ន្ធភាពនោះ អាចទៅរួចដែរឬទេ? ខណៈកន្លងមានគណបក្សនយោបាយមួយចំនួន មានបំណងរួបរួមដែរតែត្រូវបរាជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ពេជ្រ ស្រស់ បានឲ្យដឹងថា គណបក្សយុវជនកម្ពុជារបស់លោក មិនទាន់គិតទៅដល់ការរួបរួមជាមួយគណបក្សនយោបាយណាមួយនោះទេ ដោយបច្ចុប្បន្នគឺផ្ដោតទៅលើការពង្រឹងសមត្ថភាព លទ្ធភាពនៅក្នុងគណបក្សខ្លួនឯងសិន។ លោកថា «ចំពោះគណបក្សយុវជនកម្ពុជា យើងគិតមិនទាន់ដល់ក្នុងរួបរួមជាមួយក្រុមណាទេ ពីព្រោះយើងកំពុងតែពង្រឹងពង្រីកសមត្ថភាពការងាររបស់យើង និងកំពុងតែពង្រីកបណ្ដាញការងាររបស់យើងតាមមូលដ្ឋាន ដើម្បីបម្រើប្រជាពលរដ្ឋ»។

លោក ម៉ម សូណង់ដូ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ បានលើកឡើងដែរថា ការរួបរួម ឬចងសម្ព័ន្ធភាពរវាងគណបក្សនយោបាយនានា គឺជារឿងល្អ តែថាក្រោយពីការរួបរួមហើយ ថាតើត្រូវធ្វើអ្វីបន្តទៀត។ លោកមិនជឿថា គណបក្សនយោបាយទាំងនោះ អាចរួបរួមគ្នា ឬចងសម្ព័ន្ធភាពជាមួយគ្នាបានឡើយ។

លោក ម៉ម សូណង់ដូ មានប្រសាសន៍ថា «ប៉ុន្តែខ្ញុំមិនជឿថា នឹងមានជោគជ័យទេ ដោយសារតែគណបក្សនីមួយៗ ឧទាហរណ៍ដូចជា គណបក្សរបស់ខ្ញុំអ៊ីចឹង កាលណាខ្ញុំបង្កើតខ្ញុំមានទិសដៅច្បាស់លាស់ ហើយមានឆន្ទៈច្បាស់លាស់ ត្រូវធ្វើនេះមួយ ធ្វើឬក៏មិនធ្វើ ប៉ុន្តែប្រសិនបើជាយើងរួបរួមជាមួយគណបក្សទាំងអស់ វាមានឆន្ទៈខុសគ្នា វាមានទិសដៅខុសគ្នា»។

ពាក់ព័ន្ធនឹងការរួបរួមគ្នា ឬការចងសម្ព័ន្ធភាព របស់គណបក្សនយោបាយមួយចំនួននេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា គឺជាសិទ្ធិនយោបាយរបស់ពួកគេ ហើយគណបក្សប្រជាជនកម្ពុជា ក៏គ្មានអ្វីគួរឲ្យព្រួយបារម្ភនោះដែរ។

លោកថា «ការរួបរួម ក៏ដូចជាការចងសម្ព័ន្ធភាព រវាងគណបក្សនយោបាយ និងគណបក្សនយោបាយ គឺជាសិទ្ធិនយោ បាយរបស់ពួកគាត់ អត់មានបញ្ហាអីខុសច្បាប់ ឬច្បាប់ហាមឃាត់ទេ ក៏ប៉ុន្តែចំពោះជំហររបស់គណបក្សប្រជាជន គាំទ្រសិទ្ធិនយោបាយ របស់គណបក្សនយោបាយនានា ទីពីរ គឺគណបក្សប្រជាជនកម្ពុជា មិនមានការភ័យខ្លាចអីពីរឿងការចងសម្ព័ន្ធភាព ឬមួយក៏ការបញ្ចូលគ្នារវាងគណបក្សផ្សេងៗ ដែលធ្លាប់ចាញ់ឆ្នោតនោះទេ»៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទី មុន

លោកស្រី ឱ វណ្ណឌីន ជំរុញឱ្យគ្រប់មណ្ឌលសុខភាពត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការព្យាបាល និងថែទាំអ្នកជំងឺ

ព័ត៌មានជាតិ១៣ នាទី មុន

នាយករដ្ឋមន្ត្រី បញ្ជាក់ថា ការដាក់ចេញគោលនយោបាយ គឺដើម្បីផលប្រយោជន៍ពលរដ្ឋ មិនមែនសម្រាប់ធ្វើយានអវកាសទេ

ជីវិតកម្សាន្ដ៣០ នាទី មុន

“Queen of Tears” ជាប់ចំណាត់ថ្នាក់កំពូលទាំង ៣ របស់ Netflix ជាស៊េរីមានអ្នកទស្សនាច្រើនជាងគេ

ព័ត៌មានអន្ដរជាតិ៣១ នាទី មុន

លោកតាប្រមូលអេតចាយនៅ ថៃ សម្រេចក្ដីស្រមៃទៅលេងសមុទ្រជាលើក​ដំបូងក្នុងជីវិត

ព័ត៌មានជាតិ៣៤ នាទី មុន

ដំណើរឆ្ពោះត្រៀមខ្លួន របស់សាលារៀន ដើម្បីកសាងភាពធន់ និងធានាគុណភាពអប់រំ

Sokha Hotels

ព័ត៌មានពេញនិយម